គូស្នេហ៍មួយគូ ត្រូវបាន ក្រុមគ្រួពេទ្យតេស្ត រកឃើញ វិជ្ជមានកូវីដ១៩ ក្នុងថ្ងៃភ្ជាប់ពាក្យ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។នេះបើតាម ទំព័រហ្វេសបុកផ្លូវការ រដ្ឋបាល ខេត្តព្រះវិហារ។
ប្រភព ដដែលឱ្យដឹងថា ក្រុមការងារ យកសំណាកកូវីដ១៩ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ បានធ្វើតេស្តរហ័សជំងឺកូវីដ១៩ ចំនួន ០២នាក់ ជាលទ្ធផល រកឃើញ វិជ្ជមានជំងឺកូវីដ ១៩ ម្នាក់ឈ្មោះយោន សោយទ្រី ភេទប្រុស អាយុ ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះ អៀង សូជីង ភេទស្រីអាយុ ២១ឆ្នាំ។
ពួកគាត់ទាំងគូរដណ្តឹងនឹងគ្នា ក្នុងពិធីភ្ជាប់ពាក្យ នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ។បច្ចុប្បន្នកំពុង ឲ្យធ្វើចត្តាឡីស័ក និងព្យាបាលជំងឺនៅ មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ។
រដ្ឋបាលខេត្តអំពាវនាវអ្នក ប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ អ្នកជំងឺត្រូវរួសរាន់ ទៅយកសំណា នៅមន្ទីរពេទ្យបង្អែកខេត្ត១៦មករា ឬនៅ មណ្ឌលចត្តឡីស័កផ្ទះសំណាក គ្រូបង្រៀន សម្រាប់បងប្អូននៅ ក្នុងក្រុងព្រះវិហារ និងនៅស្រុកត្បែង មានជ័យឬក៏អាចទំនាក់ទំនង តាមលេខទូរសព្ទ លេខ012 985 689/0885964496។