បុរសម្នាក់រស់នៅ ភូមិគោករវាង ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានចាកចេញពីផ្ទះតាំង ពីអាយុ១៣ឆ្នាំដល់បច្ចុប្បន្នអាយុ ៤៨ឆ្នាំ ទើបសាច់ញ្ញាតិ ដឹងដំណឹងនឹង បានជួបជុំបងប្អូន ដោយបុរសរូបនោះ រំភើបចិត្តស្ពាយលុយ ដែលសន្សុំទុកជាង ៣៥ឆ្នាំមកហុច អោយបងស្រី បង្កើតទុក។
បើតាមបងស្រី របស់គាត់បានរៀបរាប់ទាំងទឹ កមុខត្រេកអរថា ប្អូនប្រុសគាត់ មានឈ្មោះ យឿន ធី អាយុ៤៨ឆ្នាំ ដោយគាត់បានចាកចេញពីផ្ទះ ជាច្រើនឆ្នាំមកម្លេះ ហើយមិននឹកស្មានថា នៅរស់រៀន មានជីវិត នោះទេ ។ គាត់ថា កាលនោះម្តាយ របស់គាត់បានស្លា.ប់តាំងពីឆ្នាំ១៩៨១
ហើយប៉ារបស់គាត់បាន យកប្រពន្ធមួយទៀត ដោយប្អូន ឈ្មោះ យឿន ធី ភ័យខ្លាច ពីសំណាក់ម្តាយចុង ក៏រត់ចោល ចេញពីផ្ទះ រសាត់ទៅ រស់នៅស្រុកថៃ ទៅធ្វើជាទាសករ ដោយមានការ លំបាកខ្លាំង ទើបរត់ពីថៃ មកកម្ពុជា ដើររសាត់ អណ្តែត ដូចជាមនុស្សវិបឡ:(សតិមិនគ្រប់) ។
ដោយសារគេឃើញសភាព គួរឲ្យអាណិតអាសូ អ្នកស្រុកតែងតែ បានឲ្យលុយតិចតួចៗ តាមផ្លូវរបៀបដូចជា អ្នកសុំទាន ។ ប៉ុន្តែជារឿងមួយដែលយើងនឹកស្មានមិនដល់នោះ គឺបុរសឈ្មោះ យឿន ធី គាត់បាន សន្សំលុយដែល គេឲ្យជាប្រចាំថ្ងៃដូចអ្នកសុំទានអស់រយ:ពេលជាង៣៥ឆ្នាំបានលុយជាង ១៨លាន ។
បុរសឈ្មោះ យឿន ធី រូបនេះ បានដើរឆ្លងកាត់តាំង ពីស្រុកថៃរសាត់អណ្តែតទៅដល់ព្រំដែន ប្រទេសវៀតណាម ហើយស្នាក់ នៅក្នុងវត្ត សំពៅមាស ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ច និង អាជ្ញាធរឃាត់ខ្លួន ហើយប្រកាស់សួររកបងប្អូនសាច់ញាតិ ទើបបុរសរូបនេះ បានជួបបងប្អូនសាច់ញាតិវិញ ។