នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ អ្នកភូមិទី៦ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ម្នាក់ទៀត បានរកឃើញមាន «វិជ្ជមាន កូវីដ១៩» ក្រោយធ្វើ តេស្តរហ័ស Rapid Test លើកទី២ ។
លោក ស្រះ ស្រ៊ី មេភូមិទី៦ ឃុំកំពង់ ទ្រាស ថ្លែងប្រាប់ CPC NEWS ថា អ្នកជំងឺកូវីដ១៩ ម្នាក់ ទៀតនេះ មានឈ្មោះ ឃឹម ណយ អាយុ៨៦ឆ្នាំ ត្រូវជា យាយ របស់ឈ្មោះ សាន ម៉េងហ៊ាង ភេទប្រុស អាយុ២៣ឆ្នាំ ដែលរកឃើញវិជ្ជមាន កូវីដ១៩ កាលពីថ្ងៃទី១៧ ខែឧសភា ជាករណី នាំចូល មកពីភ្នំពេញ ។
ដោយឡែក អាជ្ញាធរ និងក្រុមគ្រូពេទ្យ បានយក សំណាកធ្វើតេស្ត លើកទី២ ពលរដ្ឋរស់នៅភូមិទី៦ (ឬស្សីប្រាំង) ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ចំនួន ៤០នាក់លទ្ធ ផល អវិជ្ជមានកូវីដ១៩ ៕