ម្ចាស់ អាខោន Facebook ឈ្មោះ ឈុន សុខហេង នៅព្រឹកថ្ងៃទី30 ខែឧសភា ឆ្នាំ2021 ត្រូវបានសមត្ថកិច្ចក្រុង ប៉ោយប៉ែត ហៅឲ្យស្រាយ បំភ្លឺក្រោយពីបាន ខមិនរិះគន់ លើក្រុមការងារ ប្រ.យុទ្ធប្រ.ឆាំ.ងជំងឺកូវិដ-19 ដែលកំពុង បំពេញការងារ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
កាលពីថ្ងៃទី29 ខែឧសភា ឆ្នាំ2021 បន្ទាប់ពីមានការ បង្ហោះបង្ហាញ ពីសកម្មភាព ក្រុមការងារ ប្រ.យុទ្ធប្រ.ឆាំង ជាមួយជំងឺកូវីដ19 ដែលមានរូបក្រុម គ្រូពេទ្យ អាជ្ញាធរ កងកម្លាំង នៅក្នុងភូមិសាស្ត្រក្រុង ប៉ោយប៉ែត លើFacebookអ្នកសារព័ត៌មានក្នុងស្រុកមួយរូប
ស្រាប់តែមានម្ចាស់អាខោន ហ្វេសប៊ុកឈ្មោះ ឈុន សុខហេង បានខមិនថា “ យកតាមកាស៊ីណូ អនឡាញច្រើនណាស់ និង កាស៊ីណូធំៗ នៅប៉ោយប៉ែត អត់មាននាក់ ចុះឆែកសោះ។ ព័ត៌មានប្អូនធ្វើការ នៅកាស៊ីណូអនឡាញថា នាក់កើតដាក់ មួយដុំ នាក់មិនកើតមួយដុំ ម្យ៉ាងវិញទៀត បុក លុយ បិទព័ត៌មាន ហើយមានពួកពេទ្យស៊ីលុយ ខាងក្រៅ ទៅព្យាបាលទៀត។ ស្រុកខ្ញុំហើយ ថ្ងៃណា បានពួក អាពុករលួយអស់ណឹង ងា.ប់.អស់” ។
ដោយសារខមិនខាង លើរបស់អាខោន ហ្វេសប៊ុក ឈ្មោះ ឈុន សុខហេង បានធ្វើឲ្យអាជ្ញាធរ សមត្ថកិច្ច មួយចំនួន មានការប្រតិកម្មយ៉ាងខ្លាំង និងបានស្នើឲ្យសមត្ថកិច្ច នាំខ្លួនបុក្គលខាងលើ មកស្រាយបំភ្លឺឲ្យបាន ច្បាស់លាស់។
លោក បោន សីហា អធិការស្តីទី នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែតបាន ប្រាប់ថា នៅព្រឹកទី30 ខែឧសភានេះ បុគ្គលខាងលើបាន មក យកសំណាកតេស្តរកកូវីដ-19 រួចហើយ បានចូលខ្លួនមកបំភ្លឺនៅ អធិការដ្ឋាននគរបាលក្រុង ប៉ោយប៉ែត ភ្លាមនោះក.ម្លាំងជំនាញ ក៏បានបញ្ជូនទៅកាន់ការិយាល័យប.ង្ក្រាប.បទ.ល្មើ.សបច្ចេកវិទ្យា នៃស្នងការរដ្ឋានខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ៕