លោកឧត្តម សេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នង ការដ្ឋាន នគរបាលជាតិ បានប្រាប់ CEN ថា រយៈពេល ១៤៩ថ្ងៃ គិតចាប់ពី ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ គ្រោះ.ថ្នា.ក់ ចរាចរណ៍ នៅទូទាំងប្រទេស បាន កើតឡើង ១០៧៦លើក ប.ណ្តាលឲ្យមនុស្សស្លា.ប់.បា.ត់.ប.ង់.ជី.វិ.ត.ចំនួន ៦១០នាក់ និងរ.បួ.ស.ចំនួន ១៥៣២នាក់ ក្នុងនោះ.ធ្ង.ន់.ចំនួន ៨៧៧នាក់។
លោកឧត្តម សេនីយ៍ឯក ឆាយ គឹមខឿន បាន បន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បានកើតឡើងចំនួន ៥លើក ស្លា.ប់ ៤នាក់ និងរ.បួ.ស.ធ្ង.ន់ ២នាក់។
អ្នកនាំពាក្យបាន បន្តទៀតថា ចំពោះការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៤៩ថ្ងៃ គិតចាប់ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ យានយន្ត ដែលល្មើស ច្បាប់ចរាចរណ៍ មានចំនួនសរុប ៨៤៨៥៩គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៦១៤៥៥គ្រឿង និងរថយន្តចំនួន ២៣៤០៤គ្រឿង ក្នុងនោះរថយន្តតូច ១៧៩៧៨គ្រឿង និងធំ ៥៤២៦គ្រឿង៕