ប្រទេសវៀតណាម បានប្រកាសថា ខ្លួនបានរកឃើញ វីរុសកូវីដបំប្លែងថ្មីដែល ចម្លងបានលឿន បំផុត តាមរយៈខ្យល់ ហើយជាវីរុសកូន កាត់ ដែលបំ ប្លែងចេញពីវីរុសបំ ប្លែងនៅឥណ្ឌា និងអង់គ្លេស។ នេះបើតាមការចុះផ្សាយ ដោយសារ ព័ត៌មាន The Asean Post នៅថ្ងៃអាទិត្យនេះ។
លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាមបានថ្លែងនៅក្នុង កិច្ចប្រជុំថ្នាក់ជាតិមួយថា៖ «យើងបានរកឃើញវីរុស បំ ប្លែងថ្មីកូនកាត់មួយដែលកើត ចេញពីវីរុសបំប្លែង នៅឥណ្ឌានិងនៅឥណ្ឌា។ លក្ខណៈរបស់ វីរុសកូន កា.ត់នេះ គឺឆ្លងយ៉ាង លឿនបំផុតតាមរយៈខ្យល់។ ដំណក់ទឹកល្អិតតូចៗ ដែលខ្ទាត់ ចេញពីបំពង់ក គឺកើនឡើងយ៉ាង ឆាប់រហ័សនិងឆ្លងរាល ដាលខ្លាំង បំ ផុតនៅ បរិស្ថានជុំវិញ។
ទោះជាយ៉ាងណា រដ្ឋមន្រ្តីវៀតណាមរូបនេះ មិនបានបញ្ជាក់ពីចំនួន ប៉ុន្មាននៃករណីឆ្លងវីរុសបំ ប្លែងថ្មីកូន កាត់នេះ ប៉ុន្តែ លោកបាននិយាយថា វៀតណាមនឹងប្រកាសពីការ រកឃើញករណីឆ្លង នៅក្នុងផែន ទីហ្សែន ពិភពលោក។
សារព័ត៌មាន វៀតណាមបាន ចុះផ្សាយដែរថា នាយករដ្ឋមន្រ្តីរបស់ខ្លួន គឺជាអ្នកបានដឹកនាំ កិច្ចប្រជុំថ្នាក់ជាតិផ្ទាល់តាមអ៊ិនធឺណិតស្តីពីស្ថានការណ៍ ជំងឺកូវីដ១៩ និងស្ដីពីវិធានការឆ្លើយតប ជាបន្ទាន់ចំពេលមានការ វិវត្តដ៏ស្មុគស្មាញ នៃការរាតត្បាតជាមួយនឹងការកើនឡើងនៃ ការឆ្លង ដែលបានកត់ត្រានៅ តាមតំបន់ សេដ្ឋកិច្ច និងខេត្តធំៗ។
គិតត្រឹមរសៀលថ្ងៃសៅរ៍ វៀតណាមបានរាយការណ៍មាន ករណីឆ្លងសរុបក្នុងសហគមន៍ចំនួន ៥.២១៣ នាក់ និងករណីនាំចូលចំនួន ១.៥០០ ករណី ក្នុងនោះ ស្លា.ប់ជិត៥០នាក់៕