ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃចន្ទទី៣១ ខែ ឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ ពីការរកឃើញករណី វិជ្ជមាន វីរុសកូវីដ-១៩ថ្មី ចំនួន ៦៩០នាក់ ខណៈឣ្នកជា សះស្បើយ ចំនួន ៤៤៨នាក់ និងករណីស្លា.ប់ ០៥នាក់។ នេះបើយោង តាម.សេចក្ដីជូនដំណឹង.របស់ក្រសួង សុខាភិបាលកម្ពុជា។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹង.របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រកឃើញអ្នក.ឆ្លងថ្មី ៦៩០នាក់ទៀត ជាសះស្បើយ ៤៤៨នាក់ និង ស្លា.ប់ ០៥នាក់៖
– ករណីឆ្លង សហគមន៍ ៦៣៥នាក់– អ្នកដំណើរពីបរទេស ៥៥នាក់គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១– អ្នកឆ្លងសរុប= ៣០.០៩៤ នាក់– អ្នកជាសះស្បើយ= ២២.៦៣៦ នាក់– អ្នកស្លា.ប់= ២១៤ នាក់
កំណត់សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់.ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាល នៃរដ្ឋបាល.រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិក.ដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មាន.សម្ភារៈ អប់រំសុខភាព ដែលអាច.ទាញយក.មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង មកទូរសព្ទទាន់ហេតុ ការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕