«អនិច្ចាសង្គមខ្ញុំ រឿងពិត មិនប្រកាស រឿងប្រ ឌិតបង្កើត ហូរហែ មនុស្ស ២នាក់មិន ស្គាល់គ្នា ចាប់ អោយ ជល់គ្នា ដូច គោក្របី ។ ការយក Video2 ផ្សេងគ្នាមកកាត់ បញ្ចូលគ្នាដូចមនុស្ស ២នាក់កំពុង ឈ្លោះ គ្នានេះ នាំអោយមាន ការភ័ន្ត ច្រ ឡំនិងធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ កិត្តិយសខ្ញុំនិង បណ្ឌិត ម៉ិចសីហា» ។
នេះជាការលើកឡើងរបស់លោកឧកញ៉ា នួន អក តាមបណ្តាញសង្គម Facebook កាលពីវេលា រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ ។
លោកឧកញ៉ា នួន អក ថ្លែងថា លោកនិង បណ្ឌិត ម៉ិច សីហា មិនបាន ស្គាល់គ្នា ហើយក៏មិនដែល មានរឿងអ្វី នឹងគ្នាដែរ គ្រាន់តែដឹងថាយើង ២នាក់ជាបុគ្គល ធ្វើសព្វបែបយ៉ាង ដើម្បីសង្គមជាតិ តែមួយ ។ ខ្មែរតែមួយ រស់ក្រោមមេឃ តែមួយ ហើយក្នុងពេលឆាប់ៗនេះយើងទាំង ២នាក់នឹងជួបគ្នា ដើម្បីជជែកគ្នាលេង និងរៀនសូត្រពីគ្នាទៅវិញទៅមក ផងដែរ។
លោកឧកញ៉ា នួន អក ជាមនុស្សបើកចិត្ត ទូលំទូរលាយ ក្នុងការទទួលយកចំណេះដឹងថ្មីៗ ល្អៗ និងរាប់អានបណ្ឌិតជនដូចលោកគ្រូ ម៉ិច សីហា ។
ជាមួយគ្នានេះ លោកឧកញ៉ា នួន អក សូមសំណូមពរបងប្អូនលេង ផេក Troll សូមកុំយក វីដេអូលោកឧកញ៉ា ទៅកាត់ ត ចូលវីដេអូលោក គ្រូទៅ ធ្វើនយោបាយ Promote ផេកខ្លួនឯង អី សូមលុប ចោល វិញ បើយើងជា ខ្មែរដូចគ្នា ។ ត្រូវចាំ ថា ភាពស្អាតស្អំរបស់មនុស្ស នឹងអាច បា ត់ ប ង់ តាមការលាបពណ៌ ៕