មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានលើកឡើងថា ករណីឆ្លងថ្មីនៃអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងខែ ឧសភានេះ មានចំនួនខ្ពស់ ជាង តួលេខក្នុង ខែ មេសា កាលរដ្ឋាភិបាលបាន ចាប់ផ្ដើមអនុវត្តវិធាន ការបិទខ្ទប់ ដំបូងនៅ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្ត កណ្ដាល ទៅទៀត ដែលការណ៍នេះអាច នឹងឈានទៅ រកការ បិទខ្ទប់ឡើងវិញ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រ កម្ពុជា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ជុំវិញការបិទខ្ទប់ ឡើងវិញនោះ គឺអាស្រ័យ ទៅលើការចូលរួម របស់ប្រជាពលរដ្ឋ។
លោកស្រី បានបញ្ជាក់ថា៖ “ជាធម្មតា កាលណាមាន ករណីឆ្លងច្រើននោះ ចង់មិនចង់ គឺត្រូវតែប្រើវិធាន ការ បិទខ្ទប់ហើយ បើមិនបិទខ្ទប់ទេ ការចម្លង នោះនឹងរាលដាល ធំធេង ហើយយើងមិនអាច រ៉ាប់រង បានទេ។ បើយើងមិន អនុវត្តវិធានការការពារឱ្យបាន ខ្ជាប់ខ្ជួនទាំងអស់ គ្នាទេ នោះនឹងអាចចូលក្នុង សភាពមួយ “បិទបើកៗ”។ បិទអ៊ីចឹងទៅ ធូរស្រាល បន្តិចទៅក៏បើក លុះពេល បើកវិញ យើងអនុវត្តវិធានការ អត់បានត្រឹមត្រូវ ដូចជាភ្លេចខ្លះ ធ្វេសប្រហែសខ្លះ នាំឱ្យការចម្លង រាលដាលឡើងវិញ ដែលនាំ ឱ្យបិទវិញ”។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ប្រទេសមួយចំនួន បានបិទខ្ទប់ទៅដល់ ៣ដង ៤ដង ឬប្រទេសខ្លះ មានការបិទទៅដល់.១ឆ្នាំក៏មាន ដោយសារ.ការឆ្លង ធំពេក មិនអាច.រ៉ាប់.រងបាន។
លោកស្រី មានប្រសាសន៍ថា៖ “អ៊ីចឹង បើយើងមិនចង់ឆ្លងកាត់ ដំណាក់កាលលំបាក បែបនោះទេ យើងត្រូវតែចេះ ស៊ូទ្រាំនៅក្នុងដំណាក់កាលនេះ ហើយរួចចំណែក ទាំងអស់គ្នា ដើម្បីធ្វើម៉េច ឱ្យតួលេខនៃ ការឆ្លងនេះ ថយចុះ ដែលនេះជា ការណ៍សំខាន់”។
រដ្ឋលេខាធិការក្រសួង សុខាភិបាលរូបនេះ បានបញ្ជាក់ថា៖ “ប្រសិនបើយើងមិន ចង់ឱ្យមាន ការវិលត្រឡប់នៃការ បិទខ្ទប់ឡើងវិញទេ ជាការចាំបាច់ ណាស់ត្រូវតែ អនុវត្តវិធានការ៣កុំ.៣ការពារ ហើយត្រូវតែ ប្រុងប្រយ័ត្ន.ទាំងអស់គ្នា ការបើក ជំនួញ អាជីវកម្ម ការបើក.លក់ដូរអ្វី.ត្រូវចាត់ ចែងរៀបចំ.ឱ្យបាន ត្រឹមត្រូវ មិនអាចអនុវត្តការ.រស់នៅ របស់យើងដូចកាល.មិន ទាន់់មានវត្តមានជំងឺកូវីដ១៩នោះទេ បើយើងអនុវត្ត.បែបនោះ មានន័យថា ការចម្លង.នៅតែមាន មានហើយ.ច្រើនទៀត នោះយើងនឹងវិលទៅរកការ បិទ.ខ្ទប់”។
គួរបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ ក្នុងខែឧសភា ឆ្នាំ២០២១នេះ មានចំនួនច្រើនជាង ករណីឆ្លងក្នុងខែ មេសាដែលមានការបិទខ្ទប់ដំបូង ចំនួន ៥,៧១៨ករណី ដោយក្នុងខែមេសា មានត្រឹម ១០,៩៧៤ករណី ចំណែកចុង ខែឧសភានេះ មានចំនួន រហូតដល់ ១៦,៦៩២ករណី។
គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជា មានអ្នកឆ្លងមេ រោគ កូវីដ-១៩ សរុប ៣០,០៩៤នាក់ អ្នកជា សះស្បើយ ២២,៦៣៦.នាក់ និងអ្នក ស្លា.ប់ ២១៤ករណី៕