នៅថ្ងៃទី ៣១ ខែឧសភានេះ ប្រទេសចិន បានប្រកាសថា គូស្នេហ៍ដែលរៀបការ ហើយ អាចមានកូនរហូត ដល់ ៣ នាក់ ក្នុងគោលនយោបាយ ផ្លាស់ប្ដូរថ្មី ក្រោយទិន្នន័យ ក្នុងពេលបច្ចុប្បន្ន បង្ហាញពីការធ្លាក់ចុះ នៃអត្រាកំណើត ក្នុងប្រទេស ។
ការផ្លាស់ ប្ដូរនេះ ត្រូវបាន អនុម័ត អំឡុងពេលកិច្ចប្រជុំ នយោបាយការទូត ក្រោមអធិបតីភាព លោក ប្រធានាធិបតី Xi Jinping នេះបើ តាមការចេញផ្សាយ របស់សារព័ត៌ មាន Xinhua ។
ក្នុងឆ្នាំ ២០១៦ ប្រទេសចិន បានធ្វើការលុបចោលគោលនយោបាយ មួយគ្រួសារកូនមួយ ដែលអនុវត្តឡើងរាប់ សតវត្សរ៍កន្លងមក ជាមួយ គោលនយោបាយ កូនពីរ ដែលគោលនយោបាយនេះ ក៏មិនទទួលបាន ជោគជ័យ ដោយសារតែការ ចិញ្ចឹមកូនក្នុងក្រុងមួយចំនួន នៅប្រទេសចិន
ត្រូវការថវិកា ច្រើន ដែលធ្វើឱ្យគូស្នេហ៍ ជាច្រើន ស្ទាក់ស្ទើរមិនចង់ បង្កើតកូន កសាងគ្រួសារ ។ គោលនយោបាយ កូន បីថ្មីនេះ នឹងធ្វើឡើងរួមជា មួយវិធានការជំនួយ ឧបត្ថម្ភ ដែលនឹង បង្កើតឡើងដើម្បី ជួយទ្រទ្រង់ចំនួនប្រជាជន ក្នុងប្រទេស ឱ្យមានស្ថិរភាព ៕