អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូន ដំណឹងពីការប្រមូលពន្ធ លើមធ្យោបាយដឹក ជញ្ជូន និងយាន ជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១។
តាមសេចក្តី ជូនដំណឹង ការប្រមូលពន្ធមធ្យោបាយ ដឹកជញ្ជូននិងយាន ជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ នឹងដាក់ ឲ្យអនុវត្តចាប់ពីថ្ងៃ ០១ មិថុនា រហូតដល់ថ្ងៃ ៣០ វិច្ឆិកា ឆ្នាំ២០២១។
ម្ចាស់យានយន្តគ្រប់ប្រភេទត្រូវដាក់ លិខិតប្រកាស ឬយកមកជា មួយប័ណ្ណសម្គាល់ការបង់ ពន្ធលើ មធ្យោបាយ ដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងធ្វើការ បង់ពន្ធតាម សាខាពន្ធដាខេត្ត-ខណ្ឌ ឬតាមបណ្តា ធនាគារជា ដៃគូ។
ចាប់ពីថ្ងៃ ០១ ខែមករា ឆ្នាំ២០២២ អគ្គនាយក ដ្ឋានពន្ធដារ សហការជាមួយ អាជ្ញាធរមាន សមត្ថកិច្ច ចុះត្រួតពិនិត្យ ការប្រកាសបង់ពន្ធ និងធ្វើការពិ ន័យ ចំពោះម្ចាស់ យានយន្តទាំងឡាយណា ដែលមិនទាន់ បានប្រកាស បង់ ពន្ធក្នុងឆ្នាំ កន្លងទៅ តាមច្បាប់ សារពើពន្ធ៕