ស្ត្រីម្នាក់បានប្តឹង មេឃុំត្បែង ខេត្តសៀមរាប ករណីចេញលិខិតកាន់ កា ប់ ដីឲ្យហើយ បែជា ចេញលិខិតមោឃភាព ចោលវិញ ដោយយកដីនោះ ទៅប្រគល់ អោយអ្នក ផ្សេង។
ស្ត្រីដែលបានប្តឹង លោកមេឃុំ មានឈ្មោះស៊ឹង និត អាយុ៥១ឆ្នាំ មានទីលំនៅភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ចំណែកមេឃុំ ដែល រង បណ្តឹងមាន ឈ្មោះហ៊ាប ថា ជាមេឃុំត្បែង នៃស្រុក បន្ទាយស្រី។
យោងតាមបណ្តឹងចុះថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០២១ ដែលបានចុះលេខ ទទួលដោយរដ្ឋបាលស្រុកបន្ទាយស្រី មានខ្លឹមសារថា សុំប្តឹងឈ្មោះហ៊ាប ថា មេឃុំត្បែង ពីបទធ្វើឯកសារកាន់ កា ប់ ដីធ្លីអោយ នាងខ្ញុំ(ស៊ឹង និត) ហើយចេញលិខិត មោឃភាព លើលិខិតនេះចោលវិញ ដោយគ្មាន ធ្វើការសម្រប សម្រួលដោះស្រាយ។
ខ្លឹមសារបង្ហាញថា លិខិតស្នើសុំកាន់កា ប់ ដីធ្លីលេខ:៩០៤/១៧ ឃ.ត.៣១ ០៥.២០១៧ របស់មេឃុំត្បែង។ ឯលិខិតមោឃភាពលេខ:៧១៤/២០ឃ.ត ១៤.១២.២០២០ របស់មេឃុំត្បែង។ ក្នុងលិខិតបញ្ជាក់ថា តបតាមបណ្តឹង សូមលោកអភិបា ស្រុកមេត្តាជួយដោះស្រាយ និងរកយុត្តិធម៌ ត្បិតលោកមេឃុំត្បែង ដកយកដីដែលមានលិខិតចុះលេខខាងលើ
ទៅប្រគល់អោយឈ្មោះជា កិញ ភេទប្រុសដោយមិនរកខុសត្រូវអោយ នាងខ្ញុំ(ស៊ឹង និត) ឡើយ។ ចំណែកលោក ស្រីជា សាវេត ប្រពន្ធ លោកជា កិញ បានបញ្ជាក់ថា ដីខាងលើនេះជាកម្មសិទ្ធិរបស់ គាត់និងប្តី។ ដីនេះមានសាវតារត្រឹមត្រូវដោយ លក់ទិញតៗគ្នាហើយរូបគាត់ជាម្ចាស់ទី៥។
ក្នុងករណីនេះ លោកហ៊ាប ថា មេឃុំត្បែង បានថ្លែងតាមទូរស័ព្ទៅព្រឹកថ្ងៃទី ៣១ខែឧសភាឆ្នាំ២០២១នេះថា តាមពិតដីនោះ មានម្ចាស់ហើយ។ ប៉ុន្តែដោយមានបុរស ឈ្មោះជុន ជឿន ម្ចាស់ដីជាប់ព្រំគ្នា មកអះអាង ជាមួយលោកថា ដីគ្មានម្ចាស់ ហេតុដូច្នេះហើយ ទើបលោក សម្រេចចេញ លិខិតកាន់ កា ប់ អោយស្ត្រី ឈ្មោះស៊ឹង និត។
លោកមេឃុំបន្តថា លោកពិតជាបានចេញលិខិត មោឃភាពលិខិតកាន់ កា ប់ ដីរបស់ឈ្មោះស៊ឹង និត ពិតមែន។ លោកក៏បានអោយបុរសឈ្មោះជុនជឿន ជួយសម្រួល ៥០០ដុល្លារទៅឈ្មោះស៊ឹង និត ដែរ តែគាត់ មិនព្រម ហើយក៏បានប្តឹង ទៅស្រុក។ ពេលនេះរដ្ឋបាលស្រុក កំពុងពិនិត្យលើករណីនេះ ហើយ។
ជុំវិញករណី ពលរដ្ឋប្តឹងមេឃុំ ករណីដី១ប្លង់មានម្ចាស់ ពីរនេះ លោកឃឹម ហ្វីណង់ អភិបាលស្រុក បន្ទាយស្រី ពុំទទួលទូរស័ព្ទ ដើម្បីសុំការពន្យល់ បាន នៅ ឡើយទេ បើទោះបី បានហៅចូលជាច្រើន ដងយ៉ាងណាក៏ដោយ។ស្ត្រីម្ចាស់ បណ្តឹង បញ្ជាក់ចុងក្រោយថា ករណីខាងលើនេះ ហាក់កំពុង មានភាពមិនប្រក្រតី សូមថ្នាក់ដឹងនាំ មេត្តាជួយ ពិត្យនិងដោះស្រាយ ដោយ ត ម្លាភាព ផង៕