ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិបាវិត ធ្វើការទទួល និងប្រគល់ ជនជាតិ វៀតណាម ៨៨នាក់ ជូនប៉ុស្តិ៍កងទ័ព ការពារព្រំដែន អន្តរជាតិ ម៉ុកបាយ ប្រទេស វៀតណាម ពីបទឆ្លងដែន ចូលធ្វើការ និងស្នាក់នៅ ខុស ច្បាប់ នៅកម្ពុជា។
ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅថ្ងៃទី០១ ខែមិថុនានេះ ដោយមានការឯកភាពពីប្រធាន នាយកដ្ឋានច្រកទ្វារទី២ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិបាវិត និងមានការចូលរួម ពីតំណាងស្នង ការដ្ឋាននគរបាល ខេត្តស្វាយរៀង ហើយបានប្រគល់ជូនប៉ុស្តិ៍កងទ័ព ការពារព្រំដែន អន្តរជាតិ ម៉ុកបាយ ដែលមានជនជាតិ វៀតណាម ចំនួន ៨៨នាក់ ស្រី ១៦នាក់។
ជាមួយគ្នានេះដែរ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១១និង២០នាទី ស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានសហការ ជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែក ចាក ខេត្តកំពត ធ្វើការបណ្តេញចេញពីកម្ពុជា ជនបរទេស សញ្ជាតិវៀតណាម ចំនួន ១៨នាក់ ស្រី ១១នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ ទៅប្រទេសដើមវិញ ដោយប្រថាប់ត្រាហាមចូលកម្ពុជារយៈពេល ៣ឆ្នាំ។
សូមជំរាបជូនថា ជនបរទេស ទាំង ១៨នាក់ខាងលើនេះ ស្នាក់ការ ត្រៀមបណ្តេញចេញ ខេត្តព្រះសីហនុ ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និង កោះកុង ពាក់ព័ន្ធបទល្មើស លួចស្នាក់ នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន), ឆ្លងដែនខុ សច្បាប់ (គ្មានលិខិតឆ្លងដែន និងមិន ប្រ ថាប់ត្រា) និង ល្មើ ស បំ រាម បិទខ្ទប់ របស់រដ្ឋបាល ខេត្ត។