យ៉ាងហោ ចណាស់ មានអ្នកជំងឺ ដល់ទៅ ១២៤ នាក់បានស្លា.ប់ដោយសារ ជំងឺកូវីដ ១៩ និងឆ្លងសរុបដល់ ទៅ ១៦,៩៣០ នាក់ ក្នុងខែ ឧសភា ខណៈថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល បានព្រ.មានថា ព្រឹត្តិការណ៍.សហគមន៍ ២០ កុម្ភ: គឺមិន.ទាន់.បញ្ចប់នៅឡើយ.ទេ ពីព្រោះយើង.នៅតែបន្តរក.ឃើញ.តួលេខ.អ្នកឆ្លងជំងឺកូវីដ-១៩ ជារៀង.រាល់ថ្ងៃ នៅតែមាន.ចំនួន.ច្រើន ជាក់ស្តែងនៅថ្ងៃទី ៣១ ខែឧសភា គឺរកឃើញការ.ឆ្លងថ្មី ក្នុងរយៈពេល ២៤ ម៉ោងហក់.ឡើង ដល់ ៦១៦នាក់ ប.ន្ថែមទៀត ។
យោងតាមប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ ប្រចាំថ្ងៃ គឺបង្ហាញឱ្យឃើញពេញ មួយ ខែឧសភា អត្រានៃការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ហាក់មាន សន្ទុះហក់ ឡើងខ្លាំង និងមានចំនួន អ្នកជំងឺស្លា.ប់សឹងរាល់ថ្ងៃ ។ ជាក់ស្តែង តាមតួលេខ សរុប ពេញមួយខែ ឧសភា គឺមានអ្នកស្លា.ប់ដល់ ទៅ ១២៤ នាក់
ឪដែលអត្រាស្លា.ប់ត្រឹម១ខែ គឺច្រើនជាង ៥០ភាគរយ នៃការស្លា.ប់សរុប ចំនួន ២២០នាក់ (គិតចាប់ពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ ដែលជាករណីស្លា.ប់ ដោយកូវីដ-១៩ ដំបូងគេបង្អស់ នៅកម្ពុជា) ។ ក្នុងខែឧសភា មានករណីស្លា.ប់ដោយ កូវីដ-១៩ ច្រើន ដែលក្នុង នោះ ថ្ងៃខ្លះមានចំនួន អ្នកជំងឺទទួលមរណភាពដោយកូវីដ ១៩ ដល់ទៅ ៩ នាក់ (ថ្ងៃទី ២២ ខែ ៥ ឆ្នាំ២០២១) ។
ទន្ទឹមនឹងនោះ ពេញមួយ ខែឧសភា ករណីឆ្លងកូវីដ-១៩ មានអត្រាឆ្លង ខ្ពស់សរុប ១៦,៩៣០ នាក់ (ក្នុងនោះ ប្រមាណ ៣៧៦ ជាការករណីនាំចូល) ដែលក្នុង នោះការ ឆ្លងខ្ពស់បំផុត ប្រចាំថ្ងៃ នៅកម្ពុជា មានចំនួន ដល់ទៅ ៩៣៨ នាក់ (ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១) ។
យ៉ាងណាមិញសម្រាប់រយៈ ពេលពេញមួយខែឧសភា ចំនួនអ្នកជំងឺទទួល បានការព្យាបាលជាសះស្បើយ ក៏មានចំនួន ច្រើនគួរឱ្យកត់សម្គាល់ផងដែរ គឺសរុប ចំនួន ១៨,១០៤ នាក់ ក្នុងនោះថ្ងៃដែលមាន អ្នកជាសះស្បើយ ពីជំងឺកូវីដ-១៩ ច្រើនបំផុតនោះ គឺមានចំនួន ១,៣៣៧ នាក់កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២១។
បើក្រឡេកមើលរូបភាពជារួម ទោះបីជាការព្យាបាលជា សះស្បើយមានចំនួនច្រើនសម្រាប់ រយៈពេល ១ ខែចុងក្រោយនេះ តែអត្រានៃការឆ្លង ក៏មិនទាន់ស្រក ឬមានសញ្ញា ថមថយឡើយ ។ ការណ៍នេះទាមទារឱ្យប្រជាពលរដ្ឋគ្រប់ ស្រទាប់វណ្ណះ មន្ត្រីរាជការ កងក.ម្លាំ.ងប្រ.ដា.ប់.អាវុធ ស្រាក់.ដៃគ្នា ក្នុងការ.អនុវត្តនូវវិធាន.សុខាភិបាល ៣កុំ ៣ការពារ ទោះបីជា.បានទទួលការ.ចាក់វ៉ាក់.សាំងគ្រប់.ចំនួន.ដូស រួចរាល់ក្តី ក៏ទាមទារ.ឱ្យគ្រប់គ្នា រស់នៅតាម.គ.ន្លងថ្មី ពាក់ម៉ាស លាងដៃឱ្យ.បានញឹក.ញា.ប់ តាមដែលអាច.ធ្វើទៅបាន ។
រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់កាលពីថ្ងៃ ទី ៣០ ខែឧសភា ថា ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភ: គឺមិនទាន់ប ញ្ចប់ នៅឡើយទេ ពីព្រោះយើងនៅតែ បន្តរកឃើញតួលេខ អ្នកឆ្លងជំងឺកូវីដ-១៩ ជារៀងរាល់ ថ្ងៃនៅតែច្រើន
ហើយក្នុងចំនួននេះយើងក៏មិនបានដឹងថា ប្រជាពលរដ្ឋណាខ្លះបានធ្វើដំណើរចល័ត ទៅទីកន្លែងណាខ្លះទៀត ។ នេះបើ តាមទូរទស្សន៍ជាតិ កម្ពុជាបានផ្សាយ ។ លោកជំទាវ បញ្ជាក់ទៀតថា បច្ចុប្បន្នមានការឆ្លងរាលដាល ជំងឺកូវីដ-១៩ ដល់ បណ្តា ខេត្តរួចទៅហើយចំពោះតួលេខ វាជារឿងមួយ សំខាន់បងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការសុខា ភិបាលឲ្យបាន ត្រឹមត្រូវបំផុត ។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា យើងមានការព្រួយ បារម្ភ ចំពោះការរាតត្បាតជំងឺកូវីដ-១៩ ដល់សហគមន៍ ធំធេង ហើយការគ្រប់គ្រងព្រឹត្តិការណ៍ សហគមន៍នេះបាន ឬមិនបាន សំខាន់បំផុតវាអាស្រ័យមាន ការចូលរួមពីបង ប្អូនប្រជាពលរដ្
នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាលបាន ក្រើនរម្លឹកជារៀងរាល់ថ្ងៃថា ជំងឺកូវីដ-១៩ នៅតែបន្ត គ.ម្រា.មកំហែងយើង ជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាត ឆ្ងាយពីគ្នា មិនចេញ ក្រៅផ្ទះ ព្រោះប្រទេសយើងកំពុងរាត្បាត ក្នុងសហគមន៍ហើយ និងប្រទេសជិត ខាងយើង និងពិភពលោក កំពុង បន្តរាត ត្បាត ជំងឺកូវីដ១៩ ដ៏ខ្លាំងក្លា នៅឡើយដែរ ។ ដូច្នេះ យើងត្រូវបន្តគម្លាតបុគ្គល បន្តទៀត ដូចជាអង្គុយ .គ.ម្លា.ត.ពីគ្នា ឈររងចាំ.គ.ម្លាត.ពីគ្នា ឈរជជែកគ្នាគ.ម្លាតពីគ្នា ។ ល។ យើងត្រូវបន្តពាក់ម៉ាស់.ជាប់ជានិច្ច និងឧស្សាហ៍លាងដៃ.ជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសបាន.រកឃើញករណី.ជំងឺកូវីដ១៩ដំបូងបំផុត.នៅថ្ងៃទី ២៧ មករា ២០២០ ដែលគិតមក.ដល់បំណាច់ខែឧសភា គឹរកឃើញ.ករណីវិជ្ជមានកូវីដ-១៩ សរុបទូទាំងប្រទេស.មានចំនួន ៣០,៧១០ នាក់ (ក្នុងនោះ ៩៣១ ជាករណីនាំចូល) ស្លាប់ដោយ.កូវីដ-១៩ សរុបចំនួន ២២០ នាក់ ព្យាបាលជា.សះស្បើយ.សរុបចំនួន ២៣,៣៨៩ នាក់ ។ ដូច្នេះមាន.ន័យថា កម្ពុជានៅមានអ្នកជំងឺ កូវីដ-១៩ កំពុងទទួលការ.ព្យាបាលមាន.ចំនួន ៧,១០១ នាក់ ៕