បុរសជនជាតិចិន វ័យ ៤១ ឆ្នាំម្នាក់ នៅខេត្ត Jiangsu ត្រូវបានរកឃើញថា ជាអ្នកជំងឺដំបូង ឆ្លងវីរុសផ្ដា សាយ បក្សីប្រ ភេទ H10N3 នេះបើតាមការ បញ្ជាក់របស់ គណៈកម្មការ សុខភាពជាតិ ប្រចាំ ប្រទេសចិន នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២១
នេះ បុរសរូបនោះ ជាអ្នករស់ នៅក្រុង Zhenjiang ត្រូវបានចូល សម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ នៅថ្ងៃទី ២៨ ខែមេសា កន្លងទៅ ក្រោយមាន អាការៈ ក្ដៅខ្លួន និងចេញ រោគសញ្ញាមួយចំនួន ផ្សេងទៀត ។ ក្រោយមក រូបគាត់ត្រូវបានរកឃើញថាឆ្លងវីរុសផ្ដា សាយបក្សីប្រភេទ H10N3 នៅថ្ងៃទី ២៨ ខែឧសភា
ប៉ុន្តែមិនមានព័ត៌មាន បញ្ជាក់ថា គាត់ឆ្លងវីរុសនេះ តាមណានោះឡើយ ។បច្ចុប្បន្ន អ្នកជំងឺរូបនេះ មានស្ថានភាពនឹង នធម្មតា និងត្រៀមខ្លួន ចេញពីមន្ទីរពេទ្យផងដែរ ។ ដោយឡែក ខាងក្រុមពេទ្យ បានធ្វើការពិនិត្យលើអ្នកប៉ះពាល់ជិត ស្និទ្ធនឹងអ្នកជំងឺ ប៉ុន្តែមិនមាន រកឃើញក រណីឆ្លងផ្សេងទៀតឡើយ ៕