ក្រសួងសុខាភិបាល នៅព្រឹក ថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១នេះ បាន បញ្ជាក់ ពីការរក ឃើញ ករណីវិជ្ជ មាន វីរុសកូវីដ-១៩ថ្មី ចំនួន ៧៥០នាក់ ខណៈ ឣ្នកជា សះស្បើយ ចំនួន ៦៥៣នាក់ និង ករណី ស្លា.ប់ ១០នាក់។ នេះបើយោង តាម សេចក្ដីជូនដំណឹង របស់ក្រសួង សុខា ភិបាល កម្ពុជា។
សូមជម្រា បថា នៅក្នុង សេចក្ដីជូន ដំណឹង របស់ក្រសួង សុខាភិបាល នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៧៥០នាក់ទៀត ជាសះ ស្បើយ ៦៥៣នាក់ និងស្លា.ប់ ១០នាក់៖
– ករណីឆ្លងសហគមន៍ ៧១៦នាក់– អ្នកដំណើរពី បរទេស ៣៤នាក់គិតត្រឹម ព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 31,460 នាក់– អ្នកជា សះស្បើយ= 24,042 នាក់– អ្នកស្លា.ប់= 230 នាក់
កំណត់ សម្គាល់៖ក្រសួងសុខាភិបាល បានផ្ញើលទ្ធផល និង ទម្រង់ ស្នើសុំ ធ្វើ ពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និង ករណី ជាសះស្បើយ ទៅមន្ទីរ សុខា ភិបាល នៃរដ្ឋបាល រាជ ធានី-ខេត្ត មន្ទីរពេទ្យ ព្យាបាល ជំងឺ កូវីដ-១៩ និងមណ្ឌល ព្យាបាល ជំងឺកូវីដ-១៩ កម្រិ តស្រាល តាម ប្រព័ន្ធអេឡិច ត្រូនិក ដើម្បី គ្រប់គ្រង បន្តរួចហើយ។
ក្រសួង សុខាភិបាល បន្តជូនដំណឹងដល់ សាធារណជន អំពីការ វិវត្តន៍នៃ បញ្ហាសុខភាព តាមទំព័រហ្វេស ប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែល គេហទំព័រនេះ មានសម្ភារៈអប់រំ សុខភាព ដែលអាចទាញ យក មក ប្រើប្រាស់បាន។
សម្រាប់ព័ត៌មាន បន្ថែម សូម ទាក់ទងមក ទូរសព្ទទាន់ ហេតុការណ៍ ក្រសួង សុខាភិបាល លេខ ១១៥ ដោយ ឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរ សព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕