រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដល់ សាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ខេត្តប៉ៃលិនទាំងអស់ ឱ្យបានជ្រាបថា យោងតាមលទ្ធផល ធ្វើតេស្ករហ័ស (Rapid Test) របស់ក្រុមឆ្លើយ តបបន្ទាន់ នៃមន្ទីរសុខាភិបាល ខេត្តប៉ៃលិន បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩
មានការកើនឡើងជារៀង រាល់ថ្ងៃនៅក្នុងភូមិសាស្ត្រភូមិផ្សារព្រំ ភូមិផ្សារព្រំជើង និងភូមិអូរឈើក្រំ តាមខ្នងផ្ទះមួយចំនួនស្ថិតក្នុងឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្តប៉ៃលិន។ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលកំពុងតែ កើនឡើងនៅក្នុងភូមិសាស្ត្រភូមិទាំងបី ខាងលើ រដ្ឋបាលខេត្តប៉ៃលិន
នឹងដាក់វិធានការ បិទខ្ទប់ភូមិជា បណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០២១ រហូតដល់មាន ការសម្រេច ជាថ្មី។ ក្នុងរយៈពេលនៃការបិទខ្ទប់ភូមិជា បណ្តោះអាសន្ននេះ ប្រជាពលរដ្ឋ ទាំងអស់ក្នុងភូមិទាំង ៣ខាងលើ ត្រូវផ្អាកការ ធ្វើដំណើរចេញ-ចូលពី លំនៅឋាន ឬចល័តពីភូមិមួយទៅភូមិ មួយទៀត
លើកលែងតែករណីចាំបាច់ មួយ ចំនួនតែប៉ុណ្ណោះ និងត្រូវផ្អាកការជួបជុំ ឬការប្រមូល ផ្តុំមនុស្ស ចាប់ពី១០នាក់ ឡើងទៅ។អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋជ្រាប និងអនុវត្ត តាមសេចក្តីជូន ដំណឹងនេះ ដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងចូលរួមអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ *៣ការពារ ៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក កម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់៕