ស្ថានទូតវៀតណាម ប្រចាំ នៅប្រទេសឡាវបាន និយាយថា អាជ្ញាធរវៀតណាម បានហាមឃាត់ មនុស្សមកពី ប្រទេសឥណ្ឌា ថៃ កម្ពុជានិងឡាវ មិនឲ្យចូល ប្រទេសវៀតណាម ជាវិធានការ មួយ ដើម្បីទប់ស្កាត់ ការរីករាល ដាលនៃ ជំងឺកូវីដ-១៩។
ទីភ្នាក់ងារ សារព័ត៌មានវៀតណាម (VNEXPRESS) បានដកស្រង់សេចក្តីជូនដំណឹង របស់ស្ថានទូត ដែលបាននិយាយ កាលពីថ្ងៃចន្ទថា ការផ្អាកនេះ គឺអនុវត្តចំពោះអ្នក ដែលស្នាក់នៅឬឆ្លង កា ត់ ប្រទេសទាំង ៤ខាងលើ ក្នុងរយៈពេល ២១ថ្ងៃ មុនពេលចូលមកប្រទេស វៀតណាម លើកលែងតែ ក្នុងករណី ពិសេសប៉ុណ្ណោះ។
នៅក្នុងសេចក្តីជូនដំណឹង របស់ខ្លួន ស្ថានទូតវៀតណាម បាននិយាយថា បទបញ្ជាថ្មីនេះ គឺមិនអនុវត្តនោះទេ ចំពោះជនបរទេស រូបណា ដែលមកអមជា មួយទំនិញ ហើយក្រោយមក ចាកចេញ ទៅវិញបន្ទាប់ពី ដាក់ទំនិញចុះ ដោយគ្មាន ការទាក់ទងជាមួយអ្នក ស្រុកវៀតណាម។
ស្របពេល ជាមួយគ្នានោះ ស្ថានទូតបាន ព្រ .មានថា ជនណាដែល ឆ្លងដែន ខុសច្បាប់ ឬរៀបចំ.ឲ្យអ្នកផ្សេង.ធ្វើដំណើរមកប្រទេស.វៀតណាមដោយ.ខុសច្បាប់ នឹងត្រូវទទួល.ទណ្ឌកម្មធ្ង.ន់ធ្ងរ។
កាលពីរសៀលថ្ងៃអង្គារ ក្រសួងសុខាភិបាល.វៀតណាម បានបញ្ជាក់ថា មានករណីឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន៥០ករណី នៅទូទាំងប្រទេស។
ការឆ្លងថ្មីនេះ បានធ្វើឲ្យករណីសរុប.របស់វៀតណាមកើន.ដល់ ៧,៤៨២ករណី ក្នុងនោះមានមនុស្ស.៤៧នាក់បានស្លា.ប់ ចាប់តាំងពី.រោគរាត.ត្បាតផ្ទុះ.ឡើងនៅ.ដើម.ឆ្នាំ២០២០៕