វៀតណាម នឹងបន្ដបញ្ចុះ តម្លៃភ្លើង ជាលើកទី៣ ជូនដល់អតិថិជន របស់ខ្លួន នៅក្នុងអំឡុងពេល ប្រ.យុ.ទ្ធប្រ.ឆាំ.ងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩។
សារព័ត៌មានវៀតណាម (Hanoi Times) បានផ្សាយ នៅថ្ងៃទី៣ ខែមិថុនា ថា បើតាមសំណើរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលបានដាក់.ជូនរដ្ឋាភិបាល បាន.បញ្ជាក់ថា ការប.ញ្ចុះតម្លៃប្រើប្រាស់អគ្គិស.នី នឹងផ្ដោត.ទៅលើតំបន់ ដែលរងផលប៉ះ.ពាល់ពីជំងឺកូវីដ-១៩។
វៀតណាម បានប.ញ្ចុះតម្លៃអគ្គិសនីចំនួន.២លើករួចមកហើយ ច.ន្លោះពីខែមេសា-មិថុនា និងពីខែតុលា-ធ្នូ ឆ្នាំ២០២០។ រីឯកញ្ចប់ជំនួយ.ទាំងពីរ ត្រូវបានគេ.និយាយថា នឹងចំណាយទៅលើ.អគ្គិសនី.វៀតណាម (EVN) សរុបចំនួន ១២,៣ ពាន់ពាន់លាន.ដុង (៥៣០លានដុល្លារអាមេរិក) ។
បច្ចុប្បន្ន.តម្លៃភ្លើងជាមធ្យម នៅក្នុងប្រទេសវៀតណាម គឺ១គីឡូវ់ាត់ម៉ោង (kWh) ថ្លៃ ១ ៨៦៤ដុង (លុយវៀតណាម) ឬស្មើនឹង ៣២៨រៀល (លុយខ្មែរ)។ បើធៀបនឹង.ប.ណ្តាប្រទេស ក្នុងតំបន់ ឃើញថា តម្លៃអគ្គិសនី សម្រាប់ការប្រើប្រាស់ ក្នុង.គ្រួសារ នៅប្រទេសវៀតណាម គឺថ្លៃ៩,៦៧សេនដុល្លារអាមេរិក (៣៨៦រៀល)
ក្នុង១គីឡូវ៉ាត់ម៉ោង ខណៈម៉ាឡេស៊ី ថ្លៃ៩,៣៤ សេនដុល្លារអាមេរិក (៣៧៣រៀល), ឥណ្ឌូនេស៊ី ថ្លៃ.១១សេនដុល្លារ (៤៤០រៀល), ថៃ ថ្លៃ១២,៧សេនដុល្លារ (៥០៨រៀល), ហ្វីលីពីន ថ្លៃ ១៥,៦សេនដុល្លារ (៦២៤រៀល) និងសិង្ហបុរី ថ្លៃ ១៦,៧៣សេនដុល្លារ (៦៦៩រៀល) ក្នុងមួយគីឡូវ៉ាត់ម៉ោង។ នេះបើតាម.សារព័ត៌មាន Hanoi Times៕