នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បញ្ជាក់ឲ្យដឹងថា, យានដ្ឋាន អាំ សុត្ថារី (ហៅ តូ) ដែលមានទីតាំងស្ថិតនៅ ផ្លូវអាងទឹក ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានអ្នកជំងឺកូវីដ-១៩ ជាជាងរថយន្ត ធ្វើការនៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ-១៩, ? សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាង ដៃ គ្រប់ទីកន្លែង គ្រប់ពេល វេលា និង ? សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានយករថយន្តទៅជួសជុល ឬមានទំនាក់ទំនងជាមួយបុគ្គលិក ធ្វើការនៅ យាន្តដ្ឋាន អាំ សុត្ថារី (ហៅ តូ) ដែលមានទីតាំងស្ថិតនៅផ្លូវអាងទឹក ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២១។
មូលហេតុ៖ មានអ្នកជំងឺកូវីដ-១៩ ជាជាងរថយន្ត ធ្វើការនៅទីតាំងខាងលើនេះ ហើយបានប៉ះពាល់ ផ្ទាល់និងប្រយោល ជាមួយបុគ្គលិកផ្សេង ទៀតជាច្រើននាក់។ អ្នកប៉ះពាល់ទាំងអស់ មិនទាន់បានទៅយកសំណាក នៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី ៣ មិថុនានេះ។
អង្គភាព អនុគណៈ កម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយ ឡែក និងយក ចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបាន ប៉ះពាល់ ឬបានទៅ ទីកន្លែងនេះ៕អូ