ប្រធានាធិបតី អាមេរិក លោកបៃឌិន នៅថ្ងៃទី៣ខែមិថុនា (ពេលវេលាអាមេរិក) បានចុះហត្ថលេខា លើច្បាប់ បន្ថែមក្រុមហ៊ុនចិនចំនួន ២៨ទៀតចូល ក្នុងបញ្ជីខ្មៅ ដាក់ ទណ្ឌ កម្ម ដោយជាប់ ពាក់ព័ន្ធនឹងសកម្មភាព ស៊ើបការណ៍។ សរុបចំនួនក្រុមហ៊ុនចិន កើនឡើងដល់ទៅ ៥៩ក្រុមហ៊ុន ហើយស្ថិតនៅក្នុងបញ្ចីខ្មៅរបស់អាមេរិក ។
កាលពីខែវិច្ឆិកាឆ្នាំ២០២០ ប្រធានាធិបតីអាមេរិក ពេលនោះ គឺលោកត្រាំ បានចុះហត្ថលេខា ដាក់ក្រុមហ៊ុនចិនចំនួន ៣១ក្រុមហ៊ុនក្នុងបញ្ជីដាក់ ទណ្ឌកម្មមុនពេល បញ្ចប់អាណត្តិ។ ប៉ុន្តែដោយសារតែមានប ញ្ហាច្បាប់ជាច្រើនទើប មិនទាន់អាច អនុវត្តទណ្ឌកម្មទៅលើក្រុមហ៊ុនចិន។
នៅពេលនេះរដ្ឋាភីបាលរបស់លោកបៃឌិនបានត្រួតពិនិត្យជាថ្មីនូវបញ្ជីក្រុមហ៊ុនចិន ដែលត្រូវដាក់ទ ណ្ឌកម្ម ដោយក្នុង នោះបានបញ្ចូលក្រុមហ៊ុន ចំនួន ២៨បន្ថែមទៀត ។ច្បាប់ ហាមប្រាមថ្មីដែលលោក បៃឌិនបានចុះហត្ថលេខា នឹងចាប់ផ្តើមអនុវត្ត នៅថ្ងៃទី២ខែសីហាឆ្នាំ២០២១ ហើយប ណ្តាអ្នកដាក់ហ៊ុននៅក្នុង ក្រុមហ៊ុនចិន ទាំងនោះមានរយៈពេល ១ឆ្នាំដើម្បីដកហ៊ុន របស់ខ្លួនចេញ។
ក្នុងចំណោមក្រុមហ៊ុនដែលរងការ ដាក់ទណ្ឌកម្មនោះ មានក្រុមហ៊ុនធំៗ ជាច្រើនក្នុង វិស័យទូរគមនាគមន៍ បច្ចេក វិទ្យា និង សំណង់ ដូចជា ក្រុមហ៊ុន Huawei ក្រុមហ៊ុនឧស្សាហកម្ម អាកាសចរណ៍ AVIC និងក្រុមហ៊ុន China Mobile, China Telecom… និងក្រុមហ៊ុនជាច្រើនផ្សេងទៀត។
ទាំងនោះត្រូវបានគេ ចាត់ទុកថាជា សកម្មភាព របស់អាមេរិកដើម្បីទប់ ស្កាត់ ការរីកច ម្រើន របស់ចិន នៅលើពិភពលោក ។ប៉ុន្តែសកម្មភាពនោះ បានធ្វើឲ្យទំនាក់ទំនង ប្រទេសទាំងពីរ កាន់តែអាក្រក់ទៅៗ៕