ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសៅរ៍ទី ៥ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ ពីការ រកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៥៣៨នាក់ ខណៈឣ្នកជាសះ ស្បើយ ចំនួន ៥៣៤នាក់ និងករណីស្លា.ប់ ១០នាក់។ នេះបើយោង តាម សេចក្ដី.ជូនដំណឹង.របស់ក្រសួង.សុខាភិបាល.កម្ពុជា។
សូមជម្រាបថា នៅក្នុង សេចក្ដីជូន.ដំណឹងរបស់ក្រសួង សុខាភិបាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ រកឃើញ.អ្នកឆ្លងថ្មី ៥៣៨នាក់ទៀត ជាសះ ស្បើយ ៥៣៤នាក់ និងស្លា.ប់ ១០នាក់៖
– ករណីឆ្លង សហគមន៍ ៥០៩នាក់– អ្នកដំណើរពីបរទេស ២៩ នាក់គិតត្រឹមព្រឹក ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២១– អ្នកឆ្លង សរុប= 33,613 នាក់– អ្នកជា សះស្បើយ= 26,078 នាក់– អ្នកស្លា.ប់= 252 នាក់
កំណត់សម្គាល់៖ ក្រសួង សុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើ សុំធ្វើពិ សោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និង ករណីជា សះស្បើយ ទៅមន្ទីរ សុខាភិបាល នៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យ ព្យាបាលជំងឺ កូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺ កូវីដ-១៩ កម្រិត ស្រាល តាមប្រព័ន្ធ អេឡិចត្រូនិក ដើម្បីគ្រប់ គ្រង បន្តរួច ហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹង ដល់សា ធារណជន អំពីការវិវត្តន៍ នៃ បញ្ហា សុខភាព តាមទំព័រ ហ្វេស ប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រ នេះ មានស ម្ភារៈអប់រំ សុខភាពដែល អាចទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មាន បន្ថែម សូមទាក់ទងមកទូរសព្ទ ទាន់ហេតុការណ៍ ក្រសួងសុខា ភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខា ភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕