សូមប្រុងប្រយ័ត្ន៖ អ្នកជំងឺកូវីដ១៩តែងតែ ចូលហូបកាហ្វេ នៅហាងកាហ្វេ ភូមិអ៊ីតធើរី & បៀរ (ហៅកាហ្វេដើមស្វាយ) ដែលមានទីតាំងស្ថិត នៅផ្ទះលេខ ២៩ ផ្លូវលេខ៦១ សង្កាត់ស្រះចក ខណ្ឌដូនពេញ
ដែលពាក់ព័ន្ធចាប់ ពីថ្ងៃទី ២៣ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។នេះបើយោងតាម ផេកអនុ គណៈកម្មការស្រាវជ្រាវជំងឺ កូវីដ១៩ នៅរសៀលថ្ងៃទី០៥.០៦.២០២១។
ជាមួយគ្នានោះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវ ដល់បងប្អូនដែលបាន ប៉ះពាល់ ឬបានទៅ កាន់ កន្លែងខាងលើ។
សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃ ដែលអ្នក បានប៉ះពាល់ ឬបានទៅទីកន្លែង មានហា.និ.ភ័.យ.នេះ៕