ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បានបញ្ចេញប្រតិកម្ម ចំពោះវិធានការ របស់រដ្ឋាភិបាលកម្ពុជា ដែលដាក់ កំ ហិតឲ្យប្រជាជនវៀតណាម និងជនជាតិខ្មែរ ឥស្លាម ចាកចេញពីផ្ទៃទឹក នៅទីក្រុងភ្នំពេញឲ្យអស់ ក្នុងរយៈពេល ១សប្តាហ៍។
ប៉ុន្តែតំណាងទូតវៀតណាម ដែលជិត ផុតអាណត្តិ បានអះអាងថា នេះគឺជាការ សម្រេចចិត្តភ្លាមៗ ហើយធ្វើឲ្យស្ថានភាព របស់ប្រជាជន នៅលើភូមិអណ្តែតមាន ការលំបាកយ៉ាងខ្លាំង ជាពិសេសនៅ ក្នុងបរិបទកូវីដ១៩។
គ្រួសារក្រីក្រដែលរួមមាន ទាំងជនជាតិខ្មែរឥស្លាម និងភាគច្រើនមាន ប្រហែល១.០០០ គ្រួសារមានដើមកំណើត វៀតណាម ពួកគេបានរស់នៅ ទីនេះអស់រយៈពេល ជាច្រើនជំនាន់ ប្រហែលជាង ៤០ ឆ្នាំមកហើយ និងមានប័ណ្ណស្នាក់ នៅស្របច្បាប់ផងដែរ។ នេះគឺជាការអះអាង របស់ លោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា តាមរយៈហ្វេសប៊ុក របស់ខ្លួននៅថ្ងៃទី៤មិថុនា។
បើតាមឯកអគ្គរដ្ឋទូតដែល ជិតផុតអណត្តិរូបនេះ ការដាក់កំ ហិតរយៈពេល ៧ថ្ងៃ ឲ្យប្រជាជនទាំងនោះ ចាកចេញពីផ្ទៃទឹកគឺលឿនពេក និងមិនអាច អនុវត្តទៅរួចឡើយ។ គ្រួសារភាគច្រើនក្រីក្រខ្លាំង ណាស់គឺមានតែផ្ទះតូចៗ អណ្តែតទឹក និងទូកមួយគ្រឿងដែលបានមក ពីការខ្ចីប្រាក់ ដើម្បីចិញ្ចឹមត្រីនិង ការធ្វើនេសាទជា លក្ខណៈគ្រួសារ។
ដោយបានចុះ ទៅជួបផ្ទាល់កាល ពីថ្ងៃទី៤មិថុនា លោក វូ ក្វាងមិញ និងប្រធានសមាគម វៀតណាមនៅ កម្ពុជា បានអះអាងថា ពួកគេបានដាក់ ពាក្យស្នើសុំទៅ អាជ្ញាធររាជធានីភ្នំពេញពន្យា ដល់ប្រជាជនទាំងនោះ ក្នុងការចាកចេញ ពីផ្ទៃទឹក រហូតដល់ពេលដែលអាចរកទីតាំង សមរម្យដើម្បីរស់នៅលើគោក។
សាលារាជធានីភ្នំពេញបានប្រកាសទុកពេល មួយសប្ដាហ៍ឲ្យពលរដ្ឋកំពុងរស់នៅ លើផ្ទៃទឹកនៃភូមិសាស្ត្ររាជធានី ភ្នំពេញ រុះរើផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទឹកនិងបែចិញ្ចឹមត្រី ចេញជា បន្ទាន់ ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៩មិថុនា។ ជំនួសឲ្យការ រស់នៅលើផ្ទៃទឹកសាលារាជធានីភ្នំពេញ លើកទឹកចិត្តឲ្យពលរដ្ឋ ដែលកំពុងរស់នៅ លើផ្ទៃទឹក ឡើងមករស់នៅនិង ចិញ្ចឹមត្រីនៅក្នុង ស្រះលើដីគោកវិញ។
បើតាមសាលា រាជធានីភ្នំពេញ ការរស់នៅលើទឹកបែបនេះ បានប្រែក្លាយជា កន្លែងស្នាក់នៅ ដោយខុសច្បាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ការបន្ទោបង់ពាសវាល ពាសកាលចូល ក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាងធ្ង.ន់.ធ្ងរ.ដល់ជីវៈចម្រុះ ខូចគុណភាព.ទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់.សោភ័ណភាព.រាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់.សុខភាពនៃ.ប្រជាពលរដ្ឋដែល.បានប្រើប្រាស់ទឹកផងដែរ៕ ប្រភព៖ RFI