តារាចម្រៀងប្រចាំ ផលិតកម្មសាន់ដេ លោកសាន សុធារិទ្ធ ហៅអ៊ីណូ ត្រូវបានម្ចាស់ បំណុលពីរនាក់ ប្តីប្រពន្ធ ទ្រាំមិន បានក្នុងការទាមទារ បំណុល ដែលកូនបំណុលជំពាក់មិនព្រមសង ដោយដោះសារពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ហៅអ្នកសារពត៌មានមកធ្វើការផ្សាយបន្តផ្ទាល់នៅឃ្លាំងលក់ រថយន្តរបស់តារា ចម្រៀងរូបនេះតែម្តងនៅយប់ថ្ងៃទី06មិថុនានេះ។
ម្ចាស់បំណុលទាំងប្តីប្រពន្ធរូបនេះ បានលើកឡើងថា ការខ្ចីលុយនេះ គឺធ្វើឡើយដោយមានកិច្ចសន្យា ត្រឹមត្រូវ ព្រមទាំងមានមេធាវី ដឹងលឺថែ មទៀតផង ប៉ុន្តែលោកអ៊ីណូ មិនបានធ្វើទៅតាមកិច្ចសន្យានេះឡើយ រហូតមកដល់ ថ្ងៃកើតហេតុ ម្ចាស់បំណុលបានយក ស៊ែកធនាគារ ពីលោកអ៊ីណូ ទៅបើកនៅធនាគារABA មិនមានប្រាក់ឡើយ ទើបម្ចាស់បំណុលដឹងថា ខ្លួនបានចាញ់ បោក តារាចម្រៀងដែលជាថៅកែលក់រថយន្តរូបនេះ។
នៅក្នុងកិច្ចសន្យា បានបញ្ជាក់ថា លោក សាន សុធារិទ្ធ ហៅលោកអ៊ីណូ បានខ្ចីប្រាក់ចំនួន មួយមុឺនដុល្លារ ដោយ ឲ្យការប្រាក់ 150ដុល្លារក្នុងមួយខែ ប៉ុន្តែម្ចាស់បំណុលបានអះអាងថា លោកអ៊ីណូ បានអោយការប្រាក់បានតែមួយខែដំបូងប៉ុណ្ណោះ រហូតដល់ជិតមួយឆ្នាំ ហើយ មិនដែលអោយការប្រាក់សោះ ហើយប្តីប្រពន្ធទាំងពីរ បានព្យាយាមតាមទារលុយដើមមកវិញ ប៉ុន្តែលោកអ៊ីណូ បានព្យាយាម គេចវេស ជាបន្តបន្ទាប់។
ដោយការដោះសារចាំថ្ងៃនេះថ្ងៃនោះ ជាច្រើនលើកច្រើនសារ អស់សេចក្តីអត់ធ្មត់ ម្ចាស់បំណុលបានសម្រេចហៅអ្នកកាសែតមកផ្សាយផ្ទាល់តាមហ្វេសប៊ុក នៅមុខឃ្លាំងរថយន្តរបស់តារាចម្រៀងអ៊ីណូតែម្តង ទើបលោកអ៊ីណូ ដែលធ្លាប់តែគេចមុខពីពួកគាត់រាប់ខែ បានចេញមុខមកបកស្រាយ នឹងសន្យាថាថ្ងៃទី07មិថុនានេះ សងលុយទាំងការទាំងដើម ជូនពួកគាត់ដើម្បីបញ្ចប់រឿង។