មានការភ្ញាក់ផ្អើលពេញ បណ្តាញសង្គមក្រោយពីតារា ចម្រៀងអុីណូ ដែលកំពុងតែល្បីល្បាញ ក្នុងការងារសិល្បៈ និងទើប តែប្រកាសក្លាយខ្លួន ជាម្ចាស់ការាសលក់ រថយន្តដែលឮថា បានចាយទុនខ្ទង់លាន ដុល្លារនោះ ពេលនេះបែរ ជាត្រូវរងការ ចោទ ប្រកាន់ពី បុរសស្ត្រីពីរនាក់ថា
លោកអុីណូបានខ្ចីប្រាក់ពួកគាត់ មួយម៉ឺនដុល្លារមិនព្រមសងដោយបានទាំង ចេញសែកស្អុយ រួមទាំងខកខានក្នុង ការបង់ការប្រាក់ជាច្រើន ខែកន្លងមកហើយ។ ការភ្ញាក់ផ្អើលដ៏ មិនគួរឱ្យជឿនេះបានកើតឡើង កាលពីរាត្រីថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២១ កន្លងមកនេះ ក្រោយពីបុរសស្រ្តី២នាក់បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មា នដោយមានការ ផ្សាយបន្តផ្ទាល់ពីខាងមុខហាងលក់ រថយន្តរបស់តារា ចម្រៀងនេះផ្ទាល់នៅ ក្នុងសង្កាត់ភ្នំពេញថ្មី នោះតែម្តង។
បុរសនិងស្ត្រីខាងលើបានលើកឡើងថា លោកអុីណូដែលធ្លាប់ ជាមិត្តភក្កិនឹងគ្នានោះបានព្យាយាម គេចវេះមិន ព្រមសងប្រាក់ចំនួនមួយម៉ឺនដុល្លារ អាមេរិក ហើយ មិនបានបង់ការ ប្រាក់រយៈពេល ៩ខែមក ហើយ ពេលនេះបាន ចេញទាំងសែក ស្អុយគ្មានសាច់ប្រាក់ឲ្យគាត់ ទៅបើកនៅធនាគារ ធ្វើឲ្យលោកខ្មាសគេខ្លាំងណាស់។
បុរសស្ត្រីខាងលើបានប្រើប្រាស់ ពាក្យសម្តីប្រមាថធ្ងន់ៗ ទៅលើតារាចម្រៀងអុីណូថាបានបោកប្រាស់ ទំនុកចិត្តនិង លើកឡើងថា ការខ្ចីប្រាក់នោះមានឯកសារ និងការដឹងឮគ្រប់គ្រាន់ ពីមេធាវីផងដែរ។ ទោះជាយ៉ាងណារឿងនេះ បានធ្វើឲ្យទស្សនិកជ នស្រឡាំងកាំងនិងមិនគួរឲ្យជឿសោះថា ជាតារាចម្រៀងល្បី
ថៅកែការាសលក់រថយន្តទាំងមូលបែរជាគ្មាន លទ្ធភាពរកប្រាក់ មួយម៉ឺនដុល្លារបង្វិលសង ទៅកាន់ម្ចាស់បំណុល នោះទៅវិញ ពិសេសថ្មីៗនេះលោក ទើបនឹងឡើងកម្មវិធីទូរទស្សន៍ដោយបានលើក ឡើងពីភាពជោគជ័យ របស់ខ្លួនបង្ហាញឲ្យ ទស្សនិកជនបានដឹងផងដែរ។
ក្នុងគ្រាដែលផ្តល់បទសម្ភាសន៍ផ្សាយផ្ទាល់នោះដែរ លោក អុីណូ ក៏បានបង្ហាញមុខ និងទទួលស្គាល់ថា លោកពិតជា ជំពាក់ ប្រាក់គេចំនួន មួយម៉ឺនដុល្លារប្រាកដមែន ប៉ុន្តែជាការខ្ចីពីបុរសម្នាក់ ដែលនៅសហរដ្ឋអាមេរិក និងជាបងប្រុស របស់បុរស ដែលចេញមុខខាង លើនោះគ្រាដែល លោកបានទិញរថយន្ត។
លោកថា លោកក៏បានភ្ជាប់ទំនាក់ទំនង ទៅកាន់បុរសម្ចាស់លុយនោះដើម្បីសុំពន្យារពេល ព្រោះតែលោក ត្រូវដោះស្រាយ លក់ដីនៅខេត្តបាត់ដំបង ហើយលោកនឹងដោះស្រាយថវិកា ទៅកាន់ម្ចាស់បំណុល នៅថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២១នេះឱ្យគ្រប់ ចំនួនទាំងដើមទាំងការ។ លោកថាពិតជាភ្ញាក់ ផ្អើលសម្រាប់រឿងនេះព្រោះតែលោកមានលទ្ធភាព គ្រប់គ្រាន់ក្នុងការសង ហើយ លោកមិនទាន់ដឹងច្បាស់ ពីគោលបំណងនេះ នៅឡើយ រហូតលោកអុីណូ លើកឡើងថា លោកសង្ស័យថាជាករណី នៃការធ្វើស៊ីណា មួយនោះ។
ទោះជាយ៉ាងណាករណីនេះ បានធ្វើឲ្យមាន ការភ្ញាក់ផ្អើលខ្លាំងពេញ បណ្តាញសង្គម និងបានក្លាយ ជាប្រធានបទ នៃការវែកញែក ថែមទៀតផង ហើយគេរង់ចាំមើលដែរថា តើរឿងនេះនឹង ក្លាយទៅ ជាយ៉ាងណា៕