បន្ទាប់ពីមានម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ រាត្រី ត្រជាក់ ដែលបានបង្ហោះព័ត៌ មានមានខ្លឹមសារថា ៖ នៅគីរីរម្យ អ្នកបើ កឡានដឹកដី មួយក្រុមផឹ.ក.ស៊ី ចា.ក់.បាស.ឡូឡា ស៊ីផ្លេរឡានពេញព្រៃ ដែលជាទង្វើគ្មាន.សីលធម៌ ធ្វើឱ្យប៉ះពាល់សាធារណជន.មកកម្សាន្ដ និងបោះតង់នៅទីនោះ ! សូមសមត្ថកិច្ចហៅពួកគាត់យក.ទៅណែនាំអប់រំផង!។
ភ្លាមៗជាការឆ្លេីយតប និងសូមជម្រាបជូនសាធារណជន.ទាំងអស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាល.ខេត្ដកំពង់ស្ពឺ មានកិត្តិយស សូមឆ្លេីយបំភ្លឺ។
ជាក់ស្ដែងក្រោយទទួលបាន.នូវព័ត៌មានភ្លាមៗ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បាន.បញ្ជាឱ្យកម្លាំងនគរបាល.ចុះស្រាវជ្រាវករណី.ខាងលើនេះ នៅទីតាំងផ្លូវឡើងភ្នំ.គីរីរម្យ ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច (នៅតំបន់ទេសចរណ៍មាត់.ទឹក.ស្រះស្រង់ គីរីរម្យ) ។
បើយោងតាមការ.បំភ្លឺរបស់អ្នក.លក់ដូរ.នៅចំណុចទីតាំងខាងលើ បានរៀបរាប់ថា កាលពីថៃ្ងទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១និង៣៥នាទី មានក្រុមរថយន្ដបែនដឹក.ដីប្រមាណ០៦គ្រឿង បានឡើងមកឈប់សំរាក.លេង.នៅចំណុចមាត់.ទឹកស្រះស្រង់(បញ្ជាក់ទីតាំងចំណុច កើតហេតុគឺស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ)
ដោយក្រុមរថយន្ដបែនទាំងនោះបានចាក់ធុងបាស់ឮៗ និងផឹ.ក.ស៊ី រាំច្រៀង.យ៉ាងសប្បាយ ។ ប៉ុន្ដែការផឹ.ក.ស៊ីរហូតដល់.ម៉ោងប្រមាណ.១៥និង៣០នាទី ទើបក្រុមពួកគេបានចាក.ចេញទៅវិញ ។ ក្នុងនោះផងដែរ ក្រុមរថយន្តបែន.០២គ្រឿង ដែលចេញក្រោយគេ បានចុចស៊ីផ្លេរឡាន.យ៉ាងយូរឮរំពង.ពេញព្រៃប្រមាណ.១៥នាទី ទើបឈប់ រួចចេញបាត់ទៅ ។ ចំណុចនេះហើយដែលធ្វើឱ្យភ្ញៀវទេសចរដទៃ.ទៀតមាន.ការខឹ.ង.ស.ម្បារនឹងក្រុមរថយន្ដឡានបែន.ដឹកដីទាំងនោះ ។
ជាលទ្ធផល៖ តាមរយៈកិច្ចសហការជាមួយជំនាញពាក់.ព័ន្ធ កម្លាំងនគរបាល ធ្វើការស្រាវជ្រាវករណីនេះ និងបញ្ជាក់ថា ពិតជាមានសកម្មភាពដូចការ.រៀបរាប់របស់ ប្រជាពលរដ្ឋម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ រាត្រី ត្រជាក់ នោះមែន តែក្រុមរថយន្ត បែនដឹកដីទាំង០៦គ្រឿង គឺមិនមាន.ទីលំនៅក្នុងភូមិសាស្ដ្រខេត្ដកំ.ពង់ស្ពឺនោះទេ ។
លុះដល់ព្រឹកថ្ងៃទី០៣.០៦.២០២១ វេលាម៉ោង១០និង២០នាទី កម្លាំងនគរបាល បានព្យាយាម.រករូបភាពជាអត្ដសញ្ញាណក្រុមរថយន្ដបែនដឹកដីទាំងនោះដើម្បីបង្ហាញ និងពិនិត្យលើ.ស្លាកលេខរថយន្ដ ក្នុងចំណោមរូបភាព.រកឃើញ ស្លាកលេខ.រថយន្ត (ចង្កូតស្ដាំ) 2-1986 យោងតាម.កំណត់ត្រាស្វែងរកយាន.យន្តម៉ាក NISSAN ផលិតឆ្នាំ ១៩៩៨ ជាកម្មសិទ្ធិរបស់ឈ្មោះ នឹម ទុំ មានអាសយដ្ឋាន ផ្ទះ៨៨ ផ្លូវ.៥ #48 សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ចំពោះវិធាន.ការបន្ដ គឺមន្ដ្រីឧទ្យាននុរក្សបរិស្ថានគ្រប់គ្រងតំបន់.គីរីរម្យ នឹងធ្វើការត្រួតពិនិត្យ លើករណី.ដែលភ្ញៀវទេសចរឡើងមក.កំសាន្ដនៅក្នុងតំបន់នោះ.ជាបន្ដទៀត។ អាស្រ័យហេតុនេះ សូមសាធារណជន និងម្ចាស់.គណនីហ្វេសប៊ុក រាត្រី ត្រជាក់ ពិសេសអ្នកនិយមលេងបណ្តាញទំនាក់.ទំនងសង្គម មេត្តាជ្រាប៕ សូមអរគុណ !!!