យោងតាមគេហទំពរខ្មែរណាស់ បានអោយដឹងថា ៖ លោក វូ វាន ដាន អាយុ៦៧ ឆ្នាំជា មេភូមិតំណាង ឱ្យពលរដ្ឋវៀតណាម ជាង ៨០គ្រួសារ ដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹកនៅដងទន្លេបាសាក់ស្ថិត នៅខាងមុខវត្តព្រែកប្រាសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ កាលពីថ្ងៃសៅរ៍ទី៥មិថុនានេះ លោកបានប្រមូលយកប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍របស់ជនអន្តោប្រវេសន្តវៀតណាមទាំងនេះ ដើម្បីដាក់ទៅខាងសមាគមវៀតណាម
និងទៅស្ថានទូតវៀតណាមប្រចាំកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលខ្មែរ ក្នុងការពិចារណា អនុញ្ញាតឱ្យក្រុមពលរដ្ឋរបស់លោក អាចបន្តរស់ នៅលើទន្លេរហូតរយៈពេល៦ខែទៀតឬដល់បំណាច់ឆ្នាំ ២០២១នេះ បន្ទាប់ពីសាលារាជធានីភ្នំពេញបានកំណត់ឱ្យពលរដ្ឋមានផ្ទះនិងបែចិញ្ចឹមត្រីនៅក្នុង ទន្លេត្រូវរុះរើចេញឱ្យអស់ក្នុង អំឡុងត្រឹមតែមួយសប្ដាហ៍។
ការស្នើសុំកិច្ចអន្តរាគមន៍នេះ ស្របពេលពលរដ្ឋវៀតណាម ស្ទើរទាំងអស់ មិនទាន់ចាប់ផ្ដើមរុះរើផ្ទះ បណ្ដែតនិង បែចិញ្ចឹមតាមឱសាទវាទមួយសប្ដាហ៍នេះទេ។ លោក វានដាន ដែលបានមករស់នៅនិងប្រកររបរចិញ្ចឹមត្រីនៅលើទឹកដីកម្ពុជាជិត ៣០ឆ្នាំហើយនោះ បានប្រាប់សារព័ត៌មានខ្មែរណាស់ថា ការទុកពេលត្រឹមមួយសប្ដាហ៍
គឺមិនអាចរុះរើផ្ទះនិងបែចិញ្ចឹមទាន់ពេលឡើយ ដោយសារត្រីខ្លះនៅតូចៗ មិនទាន់អាចចាប់លក់បាន ហើយម្យ៉ាង ទៀត ក្រុមពលរដ្ឋវៀតណាមរបស់លោកទាំងនេះគ្មានដី និងផ្ទះនៅគោកនោះទេ។ លោកសន្យាថា ប្រសិនបើរដ្ឋាភិបាលខ្មែរអាច ពិចារណាឱ្យពួកលោកបន្តរស់នៅប៉ុន្មានខែទៀត ហើយដល់ពេល កំណត់ ពលរដ្ឋរបស់លោក នឹងរុះរើផ្ទះនិង បែចិញ្ចឹមត្រីឱ្យអស់ចេញពីទន្លេនេះ។
លោកថ្លែងដូច្នេះថា៖«ឥឡូវអ៊ីចេះទៅ! ខ្ញុំចង់សុំអ៊ីចេះ ដាច់មួយឆ្នាំហ្នឹងទៅ។ ឱ្យតែមួយអាទិត្យមានពេលតែ ៧ថ្ងៃ រុះរើអត់ទាន់ទេ។ ត្រីក្នុងបែក៏លក់អត់ទាន់បានដែរ។ នៅខាងក្រោយ(ផ្ទះ)បែត្រី អត់ទាន់លក់បាន។ កូវីដ១៩ហ្នឹង ផ្សារអត់ទាន់ បើក អត់មានម៉ូយមកទិញទេ។ ឥឡូវ! អង្គការមកដេញឡើង លើគោកទៀត ហើយទុកពេលមួយអាទិត្យ ធ្វើម៉េចទាន់។ ដាច់មួយឆ្នាំហ្នឹងទៅ ប្រជាជនខ្ញុំសុំប៉ុណ្ណឹង»។
ក្រុមពលរដ្ឋវៀតណាមទាំងនេះបានអះអាងទៀតថា ក្នុងចំណោមទាំងជាង ៨០គ្រួសារ គឺក្នុងមួយគ្រួសារមាន បែចិញ្ចឹមត្រីចាប់ពី២ទៅ៥បែ ហើយក្នុងមួយបែត្រូវចំណាយដើមទុន អស់ជាង ១ម៉ឺនដុល្លារ។ លោក វូ វាន ដាន បានលើកឡើង ទៀតថា នៅពេលដែលទៅរស់នៅលើគោក គឺពលរដ្ឋវៀតណាម ទាំងនេះ មានលទ្ធភាពត្រឹមជួលផ្ទះ នៅប៉ុណ្ណោះ ហើយក៏មិនអាចប្រកបរបរចិញ្ចឹមត្រីទៀតដែរ ដោយភាគច្រើន នឹងអាច ស៊ីឈ្នួលធ្វើសំណង់ ឬដើររើសអេដចាយជាដើម។
ចំណែកលោក ដង វ៉ាន តឹង អាយុ ៥០ឆ្នាំបានលើកឡើងថា លោកបានរស់នៅ កម្ពុជាតាំងពីប្រហែល ៣០ឆ្នាំមុន ប៉ុន្តែលោ ថា ដូនតាបានមករស់នៅកម្ពុជាតាំង ពីមុននេះទៅទៀត ហើយដោយសារកើតមានស.ង្គ្រា.ម.ជាច្រើនលើក ទើបធ្វើឱ្យពួកគាត់.ធ្វើដំណើរត្រឡប់ទៅវៀតណាម.វិញជាច្រើនសារ។ ពលរដ្ឋវៀតណាមរូបនេះ.ប.ញ្ជាក់ថា គ្រួសាររបស់លោក.គឺពឹងផ្អែកស្ទើរទាំងស្រុងលើមុខ.របរចិញ្ចឹមត្រី ប៉ុន្តែបន្ទាប់ពីការផ្ទះរាលដាល.ជំងឺកូវីដ១៩ បានធ្វើឱ្យការ.ចិញ្ចឹមត្រីត្រូវខា.ត.ប.ង់.ជាង.១ម៉ឺនដុល្លារក្នុងគ្រួសារ.កាលពីឆ្នាំ២០២០នេះ។
លោកថ្លែងថា៖«ឥឡូវ ខាងស្ថានទូត ក៏ដឹងឭដែរ ឥឡូវឱ្យប្រធាន ភូមិ ប្រមូលក្រដាស(បណ្ណស្នាក់នៅ អចិន្ត្រៃយ៍ជនបរទេស អន្តោប្រវេសន្ត) ជូនក្រដាស ហ្នឹង ទៅស្ថានទូត។ ពីព្រោះ ពួកខ្ញុំមានគ្រួសារប៉ុណ្ណេះៗ សុំស្នើទៅថ្នាក់លើពន្យារ ពេលឱ្យពួកខ្ញុំ។ ក្រៅពីហ្នឹង ឡើងគោក ម្នាក់ៗ ក៏មិនដឹងធ្វើអីទេ ពីព្រោះលុយកាក ក៏គ្មានសល់ លក់ត្រីសងបំណុលគេអស់ហើយ មានលុយណាទៀត។
ហើយបើឡើងទៅឥឡូវ ក៏ត្រូវជួលផ្ទះគេ ហើយត្រូវធ្វើកម្មករ ឬលក់អេដចាយ ក៏មិនដឹងដែរ។ ប៉ុន្តែរឿងហ្នឹងយើង មិនគិតទេ ប៉ុន្តែធ្វើម៉េច លក់ត្រីយើង ឱ្យហើយ។ ក្នុងមួយបែមានត្រីពីរបីតោន ហើយក្នុងកូវីដលក់ចេញ ក៏យឺតដែរ។ ក្នុងមួយបែ អាចលក់ចេញអស់ពី៥ថ្ងៃទៅដល់មួយអាទិត្យ។ អ៊ីចឹងមួយថ្ងៃលក់ បានត្រឹមមួយបែ ហើយនៅនេះ ត្រីមាន៥០ ទៅ៦០បែ ទៅម៉េចរួច»។
ការលើកឡើងពីពលរដ្ឋវៀតណាម ទាំងនេះ គឺបន្ទាប់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ សារព័ត៌មានខ្មែរណាស់ នៅថ្ងៃទី៤មិថុនាថា ទោះបីជាពលរដ្ឋវៀតណាមសុំពន្យារពេល ដល់ចុងឆ្នាំដើម្បីអាចឱ្យត្រីក្នុងបែធំល្មម ចាប់លក់ យ៉ាងណាក៏ដោយ ក៏លោកមិនផ្លាស់ប្ដូរការ សម្រេចដែរ ហើយនៅតែតម្រូវឱ្យរើផ្ទះបណ្ដែតទឹកនិង បែចិញ្ចឹមត្រីឱ្យអស់ក្នុងមួយសប្ដាហ៍ដែលគិតចាប់ពីថ្ងៃទី២មិថុនានេះដដែល។
សំឡេង៖«គាត់មិនអាចគិតតែប្រយោជន៍ របស់គាត់ ហើយខូចប្រយោជន៍ពលរដ្ឋយើង៣ទៅ ៤លាននាក់ទេ។ យើងត្រូវថ្លឹងថ្លែងផលប្រយោជន៍ដែលខ្ញុំធ្វើ និងផលប្រយោជន៍ ដែលគាត់ធ្វើហ្នឹង បម្រើតែគាត់ប៉ុន្មាននាក់ហ្នឹង ឬក៏បម្រើផលប្រយោជន៍ពលរដ្ឋទូ ទៅនេះជាចំណុចសំខាន់»។
លោកស្រី យ ធី វរ អាយុ៣៨ឆ្នាំបា នលើក ឡើងថា លោកស្រីបានបង្កើតមុខរបរចិញ្ចឹមត្រីក្នុងបែ តាំងពីឆ្នាំ១៩៩៩ ហើយបច្ចុប្បន្ន លោកស្រីមានបែចិញ្ចឹមត្រីចំនួន ៣ដែលចិញ្ចឹម សុទ្ធតែត្រីឆ្ពិនទាំងអស់។
លោកស្រីថ្លែងថា៖«សំណើរ គឺខ្ញុំមានតែសុំឱ្យពួកគាត់ អូសពេលវេលាឱ្យដាច់ឆ្នាំហ្នឹង ដើម្បីឱ្យកូនចៅ រកកន្លែងឱ្យបា នស្រួលឡើងទៅនៅលើគោក មានតែសំណើរប៉ុណ្ណឹង។ និយាយទៅ បើឱ្យរុះរើតែមួយអាទិត្យហ្នឹង មិនដឹងប្រឈម អីខ្លះទេ និយាយចំទៅ គឺអត់មានទឹកភ្នែកចេញហ្មង។ យើងជំពាក់លុយគេ ហើយត្រីលក់ អត់ចេញ។ បើយើងរុះចោល លុយយើង ជំពាក់គេ គឺសង អត់រួចទេ»។
សារព័ត៌មានខ្មែរណាស់បានដាក់អ៊ីម៉ែលទៅ កាន់ស្ថានទូតវៀតណាមដើម្បីសុំការលើកឡើងជុំវិញការ ស្នើសុំរបស់ពលរដ្ឋវៀតណាមទាំងនេះ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបឡើយ។ ទោះជា យ៉ាងណា កាលពីថ្ងៃទី៤មិថុនា លោក វូ ក្វាង មិញ (Vu Quang) ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និង លោក ស៊ិម ជី ( Sym Chi) ប្រធានសមាគមវៀតណាម ប្រចាំកម្ពុជា បាននាំគ្នាចុះទៅពិនិត្យស្ថានភាពពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើ ដងទន្លេនានាក្នុងរាជធានីភ្នំពេញ។ សមាគមវៀតណាមបានបញ្ជាក់ថា យោងតាមស្ថិតិ ពលរដ្ឋវៀតណាមដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹកនិងទូកបណ្ដែតទឹកមានចំនួនប្រហែល១ពាន់គ្រួសារ។
តាមទំព័រហ្វេសប៊ុករបស់ខ្លួន លោក វូ ក្វាង មិញ បានរិះគន់ចំពោះចំណាត់របស់សាលាក្រុង ដែលកំណត់ពេលរុះរើត្រឹមមួយសប្ដាហ៍ ដោយលោកលើកឡើងថា វាជាការសម្រេចចិត្តភ្លាមៗ ដែល ធ្វើឱ្យប្រជាជនរស់នៅបណ្ដែត ទឹក ជួបការលំបាកខ្លាំង បំផុត ស្របពេលកំពុងស្ថិតក្នុងបរិបទនៃការរីករាលដាលនៃ ជំងឺរាតត្បាតកូវីដ១៩។ លោក បន្តថា រដ្ឋាភិបាលកម្ពុជាមិនបានគាំទ្រអ្វីទាំងអស់ ក្នុងនោះរួមទាំងការតាំងទីលំនៅថ្មីរបស់ពលរដ្ឋដែលត្រូវឡើង មកលើគោកនេះ ខណៈពួកគេជាគ្រួសារ ក្រីក្រ ហើយទ្រព្យសម្បត្តិនានាមានតែនៅលើផ្ទះប ណ្ដែត ទឹក រួមទាំងកា រប្រ ឈម ខ្ចីលុយមកចិញ្ចឹមត្រីជាដើម។
ប៉ុន្តែសាលារាជភ្នំពេញ បញ្ជាក់ថា ពលរដ្ឋទាំងនេះ បានលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះតូចៗ និងសំណង់ មិនរៀបរាយនៅតាមផ្ទៃទន្លេ ហើយកន្លែងខ្លះ បានប្រែក្លាយជា កន្លែងស្នាក់នៅដោយខុសច្បាប់ យ៉ាង អាណាធិបតេយ្យ ដែលបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការ ប្រើប្រាស់ចំណីត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាស វាលពាសកាល ក្នុងទន្លេ កំពុង ធ្វើឲ្យ ខូចដល់ សោភណ្ឌភាព រាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់ សុខភាព ពលរដ្ឋដែលបានប្រើប្រាស់ទឹកទន្លេ។
សាលារាជធានីភ្នំពេញ បញ្ជាក់ទៀតថា ប្រសិនបើមានការរឹង ទទឹងមិន រុះរើចេញពីទន្លេក្នុង រយៈពេលត្រឹម មួយ សប្ដាហ៍ទេនោះ អាជ្ញាធរសមត្ថកិច្ច នឹង អនុវត្តទៅតាមច្បាប់។
ជាមួយគ្នានេះ ពលរដ្ឋខ្មែរ ឥស្លាម ក៏បានរិះគន់ចំណាត់ការរបស់ សាលាក្រុងនេះ។ ចំពោះក្រុមអង្គការ សង្គមស៊ីវិល វិញយល់ឃើញថា រដ្ឋាភិបាលគួរ តែ ដោះស្រាយ បញ្ហានេះ ដោយជៀសវាង ការរិះគន់ ឬអាចទទួលយក បានទាំង អស់គ្នា៕