ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២១ លោក លីវ វណ្ណថេង ចៅសង្កាត់ ព្រែកថ្មី បានសហការជាមួយ ក្រុមគ្រូពេទ្យ បង្អែក ខណ្ឌច្បារអំពៅ បានចុះមក យកសំណាក ស ព ចំនួន ២
»ស ពទី១ ឈ្មោះ វ៉ា មាន ភេទ ប្រុស អាយុ ៨៦ឆ្នាំ ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី» ស ព ទី២ ឈ្មោះ ខៀវ ស៊ន ភេទ ស្រី អាយុ ៨៧ឆ្នាំ ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ ព្រែកថ្មី** ស ព ទាំង២ ត្រូវបានតេស្តឃើញ លទ្ធផលវិជ្ជមានកូវីដ-១៩ ទាំង ២
»បច្ចុប្បន្ន ស ព អ្នកវិជ្ជមានទាំង២ នេះត្រូវបានក្រុមគ្រូពេទ្យ យកទៅបូ ជា នៅទីតាំងដែលខាងក្រសួង សុខាភិបាលបានកំណត់»ចំណែកអ្នកពាក់ពន្ធ័ដោយផ្ទាល់ និងដោយប្រយោល ផ្សេងទៀត ត្រូវបានដាក់ឲ្យធ្វើ ចត្តាលីស័ក និងរង់ចាំការយកសំណាក ជាបន្តទៀត។