បើយោងតាម សេចក្ដីជូនដំណឹង របស់ក្រសួង សុខាភិបាល កម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៦៧៨នាក់ ខណៈឣ្នក ជា សះស្បើយចំនួន ៥៥៧នាក់ និង ករណីស្លា.ប់ ១២នាក់។
សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹង របស់ ក្រសួង សុខាភិបាល នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៦៧៨នាក់ទៀត ជាសះស្បើយ ៥៥៧នាក់ និងស្លា.ប់ ១២នាក់៖
– ករណីឆ្លងសហគមន៍ ៦២៩នាក់– អ្នកដំណើរពីបរទេស ៤៩នាក់គិត ត្រឹមព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 35,511 នាក់– អ្នកជា សះស្បើយ= 28,649 នាក់– អ្នកស្លា.ប់= 278 នាក់
កំណត់សម្គាល់៖ក្រសួង សុខាភិបាល បានផ្ញើ លទ្ធផល និងទម្រង់ ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរ សុខាភិបាលនៃ រដ្ឋបាល រាជធានី-ខេត្ត មន្ទីរ ពេទ្យព្យាបាល ជំងឺ កូវីដ-១៩ និងមណ្ឌល ព្យាបាល ជំងឺ កូវីដ-១៩ កម្រិត ស្រាល តាម ប្រព័ន្ធ អេឡិចត្រូនិក ដើម្បីគ្រប់គ្រងបន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់ សាធារណជន អំពីការវិវត្តន៍នៃបញ្ហា សុខភាព តាមទំព័រ ហ្វេសប៊ុក និង គេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែល គេហទំព័រ នេះមាន សម្ភារៈអ ប់រំ សុខភាព ដែលអាច ទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មាន បន្ថែម សូម ទាក់ទង មកទូរសព្ទទាន់ ហេតុការណ៍ ក្រសួងសុខា ភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕