សេចក្តីជូនដំណឹង របស់ រដ្ឋបាលខេត្តកែប ជម្រាបមក លោក លោកស្រី ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ ស្ដីពី ការស្នេីរុះ រេីបដា ឬផ្ទាំងប៉ាណូដែលមា នខ្លឹមសារផ្សព្វផ្សាយ ផលិតផលគ្រប់ប្រភេទ ដោយដាក់ ជំនួស មកវិញនូវខ្លឹមសារ អប់រំនានា ពាក់ព័ន្ធ នឹងវិធានការ ទប់.ស្កាត់.ការរីករាលដាល.នៃជំងឺកូវីដ-១៩។
ការស្នើរុះរើបដា ឬផ្ទាំង.ប៉ាណូដែលមានខ្លឹមសារ.ផ្សព្វផ្សាយផលិតផលគ្រប់ប្រភេទ ដោយដាក់.ជំនួស មកវិញនូវខ្លឹម.សារអប់រំនានាពាក់ព័ន្ធនឹងវិ.ធានការទប់.ស្កាត់ការរីករាលដាលនៃ.ជំងឺកូវីដ-១៩ ដោយយោងលិខិតលេខ០៧៦/២១ សជណ ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាល.ខេត្តកែប ស្តីពីករណី ផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទតាមរយៈ.ការដាក់តាំង.បដា ឬផ្ទាំងប៉ាណូនៅមូលដ្ឋាន.អាជីវកម្ម ឬនៅ តាមទីសាធារណៈនានាក្នុងភូមិសាស្រ្តខេត្តកែប។
តាមស្ថានការណ៍នៃការរីករាលដាលជំងឺ.កូរីដ១៩ ក្នុងសហគមន៍ព្រឹត្តិការណ៍២០ កុម្ភៈ ២០២១។ តបតាមកម្មវត្ថុ និងយោងខាងលើ លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប សូមជម្រាបជូន លោក លោកស្រី ជ្រាបថា៖ ដើម្បីចូលរួម ប្រ.យុទ្ធប្រ.ឆាំងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកែប នឹងធ្វើការផ្សព្វផ្សាយសារ.អប់រំពាក់ព័ន្ធនឹងវិធានការ.ការពារជំងឺ កូវីដ ១៩ ពិសេសវិធានការ “៣ការពារ ៣កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតាម.សួនច្បារ និងទីតាំងសាធារណៈ.មួយចំនួនក្នុងភូមិសាស្ត្រខេត្ត ចាប់ពីថ្ងៃទី១០ ខែមិថុ នា ឆ្នាំ២០២១ត់ទៅ។
ផ្អែកលើបញ្ហានេះ ស្នើលោក លោកស្រី ម្ចាស់ក្រុមហ៊ុន ឬអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើការរុះរើ បដា ឬផ្ទាំងប៉ាណូ.ដែលមានខ្លឹមសារផ្សព្វផ្សាយផលិតផល.ដើម្បីរដ្ឋបាលខេត្តមានលទ្ធភាពយក.បង្គោលដែល ក្រុមហ៊ុនបានដាក់.កន្លងមក ដោយដាក់ជំនួសមក.វិញនូវខ្លឹមសារអប់រំ.នានាពាក់ព័ន្ធនឹងវិ.ធានការទប់.ស្កាត់ការ រីករាល ដាលនៃជំងឺកូវីដ-១៩
(ការបោះពុម្ពខ្លឹមសារអប់រំ.ជាបន្ទុករបស់រដ្ឋបាលខេត្ត) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ជាកំហិត។ ករណីមិនអនុវត្តតាម.សេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត នឹងចាត់ វិធានការតាម.នីតិវិធីរដ្ឋបាល និងធ្វើការរុះរើ ដោយរាល់ការចំណាយ.ជាបន្ទុករបស់ម្ចាស់ក្រុមហ៊ុន ហើយ រាល់ការ ខូចខាតរដ្ឋបាលខេត្តមិន.ទទួលខុសត្រូវឡើយ៕