យោងតាមការចុះផ្សាយ របស់សារព័ត៌មាន Asia Nikkei កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេស វៀតណាម បានប្រកាស សម្រេចយកកោះភូគុក ដែលត្រូវបាន វៀតណាម ប្រសិដ្ឋនាមថា ជាកោះលក្ខណៈ ទីក្រុង(Island City) ទៅប្រកួតប្រជែងជាមួយ កោះភូកេត របស់ថៃ និងកោះបាលី របស់ឥណ្ឌូនេស៊ី។
ក្រោមមហិច្ឆិតាដ៏ធំមួយនេះ ដែលធ្វើឲ្យកោះភូគុក មានសមត្ថភាពអាចឈាន ជើងទៅប្រកួតប្រជែង ជាមួយកោះ ដ៏ល្បីល្បាយរបស់ថៃ និងឥណ្ឌូនេសីនោះ គឺដោយសារតែ មាន ក្រុមហ៊ុនវិនិយោគក្នុងស្រុក ដែលបានរួមចំណែកឲ្យកោះមួយ នេះជឿនលឿនដូចបច្ចុប្បន្ន ដែលរួមមាន ក្រុមហ៊ុន Vingroup, Sungroup, BIMgroup, CEOgroup, MIKgroup, និង ក្រុមហ៊ុន Milltol។
លើសពីនេះទៀត ជាមួយនឹងព្រលានយន្តហោះ និងកំពង់ផែលើ កោះនេះផ្ទាល់ បានបង្កើន សកម្មភាពពាណិជ្ជកម្ម សេវាកម្មចំនួន ១៩%រៀងរាល់ឆ្នាំក្នុងរ យៈពេល ៥ឆ្នាំចុងក្រោយនេះ។
ចាប់តាំងពីពេលនោះមក ក្រុមហ៊ុន Vingroup បានវិនិយោគទឹក ប្រាក់ចំនួន២,៨ពាន់លានដុល្លារ នៅលើកោះនេះ។ សួនកម្សាន្តកាស៊ីណូ និងទីលានវាយកូនហ្គោល បានចាប់ដំណើរការ ជាស្ថាពរ ហើយចំនួនបន្ទប់សណ្ឋាគារ បានកើនឡើងរហូតដល់១២ ០០០បន្ទប់។
កោះភូគុកស្ថិត ក្រោមការគ្រប់គ្រង របស់ខេត្ត ជាប់មាត់សមុទ្រ គៀនហ្សាង របស់វៀតណាម ដែលចំណូល ថវិកាជាតិ ដែលទទួលបានពីកោះនេះ តែឯងមានចំនួន លើស ៤០%នៃចំណូល ថវិកាសរុប ដែលទទួលបាន ពីខេត្ត គៀនហ្សាងទៅទៀត។
សូមបញ្ជាក់ថា វៀតណាម បានដាក់ផែនការរវាងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ គោលដៅអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម រួមមានវិស័យ ទេសចរណ៍ កសិកម្មបច្ចេកវិទ្យាបែប ទំនើប វិស័យដឹកជញ្ជូន រោងចក្រថាមពលអគ្គិសនី ទឹកស្អាត ការគ្រប់គ្រងនិង កែច្នៃសំណល់ ការនេសាទ ផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ ជាមួយនឹងការ ថែរក្សាសុខភាពដែលមានគុណភាពខ្ពស់ ៕