កាលពីថ្ងៃចន្ទ សប្ដាហ៍មុន ប្រទេសថៃ បានប្រារព្ធពិធីទទួល រូបច.ម្លា.ក់.ថ្មភក់.បុរាណ ដែលជាចម្លាក់ធ្វើឡើងដោយដៃ និងត្រូវបានគេលួចអស់រាប់ ទស្សវត្សរ៍ពីប្រទេសថៃ រត់ពន្ធ ទៅ សហរដ្ឋអាមេរិក។
សារព័ត៌មានថៃបាងកកប៉ុស្ដិ៍បានចុះផ្សាយថា ចម្លាក់ថ្មបុរាណតាមរចនា ប័ទ្មខ្មែរទាំងពីរនេះ គឺមាន ទ ម្ងន់ ៦៨០គីឡូក្រាម និងត្រូវបានគេដាក់តាំង បង្ហាញនៅសារមន្ទីរនៅ សាន់ហ្វ្រាន់ស៊ីស្កូលើទឹកដី សហរដ្ឋអាមេរិក។ វាត្រូវបានបញ្ជូនត្រឡប់មកថៃ វិញ បន្ទាប់ពី មាន ការព្រម ព្រៀង គ្នាមួយ
កាលពីខែកុម្ភៈរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងអាជ្ញាធរសាន់ ហ្វ្រាន់ស៊ីស្កូ និងបន្ទាប់ពីប្រទេសថៃ បានជូន ដំណឹងដល់សហរដ្ឋអាមេរិកតាំង ពីឆ្នាំ២០១៧ថា វត្ថុបុរាណថ្មច ម្លាក់ដែលមានអាយុកាល តាំងពីសតវត្សរ៍ទី១០និងទី១១ ត្រូវបាន គេលួច។
ក្រសួងវប្បធម៌ថៃ បានអះអាងថា រូបច.ម្លា.ក់ថ្មភក់នេះ.គឺជាផ្នែកមួយនៃប្រាសាទ.តំ.ណាងសាសនា.ចំនួនពីរ ដែលស្ថិតនៅភាគឦសាន.ប្រទេស។ ធ្នឹមថ្មភក់ទាំងពីរនេះ ត្រូវបានគេជឿជាក់ថា ត្រូវបានគេលួច.យកចេញពីប្រា.សាទខាវលន់ក្នុងខេត្តស្រះកែវ និងប្រាសាទណុងហុង.នៅខេត្តបុរីរម្យ ដែលខេត្តទាំងពីរនេះ គឺជាអតីត.ខេត្តខ្មែរ និងបច្ចុប្បន្ន កំពុងស្ថិត.នៅជាប់ព្រំដែន.ជាមួយខ្មែរ។
បន្ទាប់ពីការពិនិត្យ.យ៉ាងហ្មត់ចត់ វត្ថុបុរាណ.ទាំងពីរនេះ នឹងត្រូវដាក់តាំងប.ង្ហាញនៅសារមន្ទីរជាតិ.បាងកក ក្បែរព្រះរាជវាំងរយៈពេល.៣ខែ និងស្របពេលអ្នក.ជំនាញកំពុងកំណត់ថា តើអាចត្រូវ.បញ្ជូនទៅទីតាំង.ដើមវិញឬអត់៕