ស្ត្រីម្នាក់បានបីកូនខ្ចី អាយុទេីបតែជាង ១ ខែចាកចេញ ពីផ្ទះនៅ ស្ទឹងមានជ័យ បំណងទៅផ្ទះម្ដាយ របស់គាត់នៅ ឯស្រុកស្អាង ខេត្តកណ្ដាល ទាំងកណ្ដាលយប់ ព្រោះតែអត់ ទ្រាំនឹង ប្ដីចិត្តអប្រិយ ដែលធ្វេីបា បផ្លូវចិត្ត និងផ្លូវកាយ លែងបាន។
ការប្រទះ ឃេីញស្ត្រីបី កូនខ្ចីតាមផ្លូវនេះ បានកើតមានឡើងនៅ វេលាម៉ោងជាង ១រំលងអធ្រាត្រឈាន ចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចមុខ ភ្នំពេញស្ពតក្លិប តាមបណ្ដោយផ្លូវលេខ ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បេីតាមសម្ដីស្ត្រីខាងលេី បានរៀបរាប់ទាំងអួលដេីម.ក ប្រាប់អ្នកសារព័ត៌មាន ថា រូបគាត់ទេីបតែ សម្រាលបាន កូនស្រី អាយុជាងមួយ ខែប៉ុណ្ណោះ ដោយគាត់បាន ស្រឡាញ់ប្តីគេជាង ៣ឆ្នាំមកហើយ ។ ស្ត្រីរូបនេះបានបន្តថា ប្ដីរបស់គាត់តែងតែ វា.យធ្វេីបា.បគា.ត់តាំងពី.គាត់មានផ្ទៃពោះ.រហូតដល់សម្រាលកូនរួច
ជាពិសេសវា.យធ្វេីបាបរូបគាត់នៅចំពោះមុខប្រពន្ធដេីមថែមទៀត ទេីបធ្វេីឲ្យគាត់ពិបាកចិត្ត.អត់ទ្រាំលែងបាន ក៏សម្រេចចិត្តបីកូន.ចេញពីផ្ទះ.ដែលស្នាក់នៅក្នុង.សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បំណងទៅផ្ទះម្ដាយរបស់គាត់.នៅឯស្រុកស្អាង ខេត្តកណ្ដាល ទាំងដែល.គ្មាន.លុយ.១រៀល និងគ្មានសម្ភារ.សម្រាប់កូនតាម.ខ្លួនទៀតផង ។
ដោយឃេីញស្ថានភាពស្ត្រីបីកូន.ខ្ចីដេីរតាមផ្លូវទាំងកណ្ដាល.យប់និងយំផងនោះ បងប្អូនអ្នកសារព័ត៌មាន.ជាច្រេីនក៏បាន.ធ្វេីការឡាយផ្ទាល់.សួរនាំ និងអំពាវនាវដល់សប្បុរសជន.ដែលមានចិត្តអាណិត.ដល់ស្ត្រីខាងលេីដេីម្បីជួយដ.ល់រូបគាត់.ក្រែង.ទទួលបានថវិកា.ខ្លះសម្រាប់ទិញសម្ភារឱ្យកូនប្រេីប្រាស់ និងទឹកដោះគោឱ្យកូនបៅ ។
នៅទីបំផុតក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកា.តាមរយៈធនាគារABAមកកាន់អ្នកសារព័ត៌មាន.បានថវិកាចំនួន២២០$ប្រគល់.ជូនស្ត្រីខាងលេី និងធ្វេីដំណេីរទៅផ្ទះម្ដាយរបស់ខ្លួននៅឯស្រុកស្អាង ខេត្តកណ្ដាល តាមរយៈឡំប្រឺតាទាំងយប់ផងដែរ ៕