បើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួង សុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃ ព្រហស្បតិ៍ទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ បានបញ្ជាក់ពីការរកឃើញ ករណី វិជ្ជមាន វីរុសកូវីដ-១៩ថ្មីចំនួន ៤២៦នាក់ ខណៈឣ្នកជា សះស្បើយ ចំនួន ៧៦០នាក់ និងករណី ស្លា.ប់ ១១នាក់។
សូមជម្រាបថា នៅក្នុងសេចក្ដី ជូនដំណឹង.របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ រក ឃើញ.អ្នក ឆ្លងថ្មី ៤២៦នាក់ទៀត ជាសះ ស្បើយ ៧៦០ នាក់ និង ស្លា.ប់ ១១នាក់៖
– ករណីឆ្លងសហគមន៍ ៣៨០នាក់– អ្នកដំណើរ ពី បរទេស ៤៦នាក់គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១– អ្នកឆ្លង សរុប= 36,666 នាក់– អ្នកជា សះស្បើយ= 29,807 នាក់– អ្នក ស្លា.ប់= 300 នាក់
កំណត់សម្គាល់៖ក្រសួង សុខាភិបាល បានផ្ញើលទ្ធផល និងទម្រង់ស្នើសុំ ធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ ករណីវិជ្ជមានកូវីដ-១៩ និងករណី ជា សះស្បើយ ទៅមន្ទីរ សុខាភិបាលនៃ រដ្ឋបា លរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺ កូវីដ-១៩ និងមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ កម្រិតស្រាល តាម ប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រងប ន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍ នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហ ទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាពដែលអាច ទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕