ក្រុមគ្រូពេទ្យជំនាញ នៃក្រសួងសុខាភិបាល កាលពីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញ មន្ត្រីសាលា ខណ្ឌមានជ័យ ចំនួន១០រូប មានវិជ្ជមាន កូវីដ-១៩ ក្នុងនោះមាន២ រូប ម្នាក់ជា ជំនួយការ និងម្នាក់ទៀតជា អ្នកបើកបរ រថយន្តរបស់ លោកអភិបាល ខណ្ឌផ្ទាល់។
ប្រភពដដែល បន្តថា អ្នកទាំង១០នាក់ ក្រោយការពិនិត្យ ឃើញវិជ្ជមានហើយនោះ ត្រូវបានក្រុមគ្រូពេទ្យចុះ ទៅទទួលយកទៅកាន់មជ្ឈមណ្ឌល កោះ ពេជ្រ នៅយប់ថ្ងៃដដែល ដើម្បីយកទៅធ្វើការ ព្យាបាល។ ចំណែកមន្ត្រីទាំង ១០នាក់ខាងលើ ក្នុងនោះ មានស្ត្រីចំនួន ២នាក់ បម្រើការក្នុង សាលាខណ្ឌមានជ័យខា ងលើ ពុំត្រូវបានបញ្ចេញ អត្តសញ្ញាណឡើយ ហើយក៏ ពុំដឹងថា មានតួនាទី ឬបម្រើការងារនៅការិយាល័យណាមួយ ចំណុះសាលាខណ្ឌផងដែរ ។
ដោយឡែកភ្លាមៗនោះ មន្ត្រីបម្រើការងារចំនួន ៦៨នាក់ផ្សេងទៀត ដែលមានការ ប៉ះពាល់ផ្ទាល់ និងប្រយោល ក៏ត្រូវបាន ក្រុមគ្រូពេទ្យធ្វើសំណាក ផងដែរ ប៉ុន្តែលទ្ធផល បញ្ជាក់ថា អវិជ្ជមាន។ ក្នុងចំណោម មនុស្សទាំង ៦៨នាក់ ដែលធ្វើសំណាកនោះ ក៏មានលោកពេជ្រ កែវមុនី អភិបាល ខណ្ឌមានជ័យ ផងដែរ ប៉ុន្តែលទ្ធផល គឺអ វិជ្ជមានដូចគ្នា ។
ជុំវិញករណីនេះដែរ បើតាម មន្ត្រីសាលាខណ្ឌមានជ័យ បានឱ្យដឹង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ចំពោះ មន្ត្រីដែលធ្វើតេស្តសំណាករួច លទ្ធផល អវិជ្ជមាន គឺបានមកធ្វើការ ជាធម្មតា។
ជាមួយគ្នានេះ រដ្ឋបាល ខណ្ឌមានជ័យ ទោះបីមានក្រុម មន្ត្រី សាលាខណ្ឌ ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ យ៉ាង ណាក្ដី ក៏នូវតែបម្រើការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋធម្មតា ដូចសព្វមួយ ដង។ ប៉ុន្តែសាលាខណ្ឌ បន្តអនុវត្ត វិធានសុខាភិបាល យ៉ាងខ្ជាប់ខ្ជួន មាន ដូចជា៖ ការបាញ់អាល់កុល តម្រូវ អោយ ពាក់ម៉ាស់ ដាក់ម៉ាស៊ីនសម្រាប់ វាស់ កំដៅ និង រក្សាគម្លាត៕