អាជ្ញាធរខណ្ឌទាំង៧ ដែលនៅជាប់ ទន្លេបានចាប់ ផ្ដើមចុះណែនាំ អ្នករស់នៅតាម បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងសំណង់ មិនរៀបរយនៅ លើផ្ទៃទឹកឱ្យស្ម័គ្រចិត្តរុះរើចេញមុនថ្ងៃកំណត់ នៃឱសានវាទ របស់អាជ្ញាធររាជធានី ភ្នំពេញ។ ក្នុងករណីមិន ព្រមរើចេញទេ អាជ្ញាធរនឹង ប្រើក ម្លាំងសមត្ថកិច្ចមករុះរើ និងអនុវត្តវិធាន ការផ្លូវច្បាប់។
អ្នករត់រ៉ឺម៉កម៉ូតូម្នាក់ នៅម្ដុំខណ្ឌឫស្សីកែវ លោក ញៀវ ចាន់ និយាយថា លោកឃើញ ផ្ទះបណ្ដែតទឹកនៅតែច្រើន ពេញទន្លេសាបដដែល និងមិនបាន ឃើញមានការ រុះរើគួរឲ្យកត់ សម្គាល់ណា មួយទេ គិតត្រឹមថ្ងៃទី ០៩ ខែមិថុនា ម្សិលមិញ៖ «ឃើញអត់ទាន់រុះរើទេ មើលទៅ»។
ទោះយ៉ាងណា គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយកាល ពីថ្ងៃទី០៨ ខែមិថុនាថា អាជ្ញាធរខណ្ឌជាប់ ទន្លេទាំងអស់ក្នុងភូមិរាជធានា ភ្នំពេញ បានចុះផ្សព្វផ្សាយអប់រំ អ្នករស់នៅ និងប្រកបរបរ លើផ្ទៃទឹកទន្លេឲ្យរើ ចេញខ្លួនឯងឲ្យបានលឿនបំផុត។
ប្រភពដដែលបញ្ជាក់ថា ក្នុងករណីមិនមាន ការរុះរើចេញនោះទេ នៅថ្ងៃទី១២ ខែមិថុនាខាងមុខ សមត្ថកិច្ចរាជធានី ភ្នំពេញ នឹងចុះអនុវត្តចាត់ វិធាន ការរុះរើ ផ្ទះបណ្ដែតទឹក បែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយទាំង នោះហើយ។
ទោះជាយ៉ាងណា លោក ជា ពិសី ប្រាប់សារព័ត៌មាន កម្ពុជាថ្មីថា មានអ្នកស្នាក់ នៅលើផ្ទៃទឹកខ្លះ ស្ម័គ្រចិត្តរុះរើ ចេញហើយ តែក៏មានអ្នកស្នើសុំ ពន្យារពេលប្រមូល ផលត្រីរួចរាល់សិន។
ជុំវិញករណីនេះ ទាំងស្ថានទូតវៀតណាម សមាគមវៀតណាម នៅកម្ពុជា និងសមាគមខ្មែរ ឥស្លាមបានស្នើសុំឲ្យ អាជ្ញាធរពន្យារពេលដែរ តែមិនទាន់ ទទួលបាន ការឆ្លើយ តបពី អាជ្ញាធរទេ ៕