ស្ត្រីម្នាក់ មិនដឹងជាមានវិបត្ដិផ្លូវចិត្តរឿងអ្វី បានដើរមកអង្គុយ នៅម្តុំស្ពានអាកាស ក្បាលថ្នល់ តាំងពីម៉ោង ៨ព្រឹក រហូតដល់ ៨យប់ ដោយមិន ព្រមហូប បាយទឹក និងមិនខ្ចី និយាយស្ដីអ្វីសូម្បីមួយម៉ាត់ ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ រាយការណ៍ជូន សមត្ថកិច្ច និងរថយន្ដស.ង្គ្រោះ មកដឹក.យកទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះ បាន.បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ជិតស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិ.លេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ស្ត្រីខាងលើ មិនត្រូវបានស្គាល់.អត្តសញ្ញាណនោះទេ ហើយក៍មិនដឹងថា ជនជាតិអ្វី.នោះដែរ (ព្រោះមិននិយាយស្ដីសូម្បីមួយម៉ាត់) គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យ.ប្រមាណជាង ៣០ឆ្នាំ ស្លៀកខោអាវ.ឈុត.ពណ៌ផ្កាឈូក។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ពួកគាត់បានឃើញស្ត្រីរូបនេះ បានដើរមកអង្គុយ.ចំណុចក្រោមស្ពានអាកាស.ក្បាលថ្នល់ ដោយមិននិយាយស្តីអ្វី.ទាំងអស់ ទោះបីមានអ្នកសួរនាំ ក៏នាងមិន.និយាយអ្វីទាំងអស់ ហើយសូម្បីតែ.មានអ្នកយក.បាយទឹកឲ្យហូប ក៏មិនខ្ចីហូបដែរ។
រហូតមកដល់ម៉ោង ៨យប់ ថ្ងៃដដែល ស្ត្រីរូបនោះ បានដើរចេញ.ពីក្បាលស្ពានអាកាស.ក្បាលថ្នល់ សំដៅទៅផ្លូវជាតិលេខ២ បាន២០ម៉ែត្រ ក៍អង្គុយ.ក្បែរចិញ្ចើមផ្លូវ ដោយមានអាការរាង.ទន់.ដៃទន់ជើង ទើបពួកគាត់នាំគ្នា.រាយការណ៍ប្រាប់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ឱ្យចុះទៅសួរនាំ តែស្ត្រីរូបនោះ នៅតែមិននិយាយស្តីអ្វីទាំងអស់ ទោះបីជាមានប្រជាពលរដ្ឋជួយយកអាសា ដោយឲ្យផឹ.ក.ទឹ.ក.ក្រូចឆ្មារ ទឹកឃ្មុំ ដើម្បីបំ.បាត់ជាតិថ្នាំសណ្តំយ៉ាងណាក៏ដោយ ក៏នៅតែមិន.និយាយស្តីអ្វីដាច់ខាត។
លុះបន្តិចក្រោយមក អាជ្ញាធរបានទំនាក់ទំនង.ហៅរថយន្តស.ង្គ្រោះ ឲ្យមកដឹកស្ត្រីរូបនោះយក.ទៅមន្ទីរពេទ្យប.ង្អែកច្បារអំពៅ ឲ្យគ្រូពេទ្យពិនិត្យ ដើម្បីឱ្យដឹងថា តើស្ត្រីរូបនោះ ត្រូវថ្នាំ.សណ្តំ ឬក៏មាន.ជំងឺផ្លូវចិត្ត ទើបបានជានាង.មានអាការបែបនេះ៕