យោងតាមការចុះផ្សាយ របស់សារព័ត៌មាន Zing លោកស្រី Le Thi Thu Hang បាននិយាយថា៖ ប្រទេសវៀតណា មគាំទ្រការអនុវត្តិ ការរៀបចំដង ទន្លេឲ្យមាន សណ្តាប់ធ្នាប់ និងបរិស្ថាន របស់រដ្ឋបាល រាជធានីភ្នំពេញ ទៅលើជនជាតិ វៀតណាម ដែលតាំងទីលំនៅ នៅតាមដងទន្លេរក្នុង រាជធានីភ្នំពេញ ប៉ុន្តែសំណូមពរ ត្រូវតែគោរពតាមគោលនយោបាយ មនុស្សធម៌ ទៅលើពលរដ្ឋវៀតណាមផង។
លោកស្រីបានលើកឡើងថា ក្រសួងការបរទេស វៀតណាម ចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះព័ត៌មាន ដែលថាអាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្លាស់ ប្តូរទីលំនៅប្រជាជន វៀតណាម ដែលរស់នៅតាមដងទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រីក៏បង្ហាញ ពីការគាំទ្រទៅលើ សេចក្ដីសម្រេចរបស់ភាគីសាលារាជធានីភ្នំពេញផងដែ និងសំណូមពរអោយការ បំលាស់ទី ផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រីជាដើម នៅលើផ្ទៃទឹកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អនុវត្តទៅតាម លក្ខខណ្ឌដែលសមស្រប។
លោកស្រី អ្នកនាំពាក្យក្រសួងការ បរទេសវៀតណាម បាននិយាយ បន្ថែមទៀតថា ប្រទេសវៀតណាម បានយល់ពីគោលនយោបាយ នៃអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ការរៀបចំសណ្តាប់ធ្នាប់ ការការពារបរិដ្ឋាន នៅតាមដងទន្លេ ដើម្បីបង្កើនសោភណ័ភាពទីក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយសង្ឃឹមថាការតាំង
ទីលំនៅថ្មីរបស់ពលរដ្ឋវៀតណាមទាំងនោះ នឹងត្រូវបានអនុវត្តដោយមាន កាល បរិច្ឆេទសមហេតុសមផល និងឆាប់ជួយឲ្យជនជាតិវៀតណាមទាំងនោះ បានវិលត្រឡប់ទៅ រកស្ថេរភាពដូចដើមវិញ ក៏ដូចជាធានា បាននូវសន្តិសុខពេញលេញ ដល់ពួកពលរដ្ឋវៀតណាម ទាំងនោះផងដែរ ។
ប្រភពខាងលើបានអោយដឹ ងទៀតថាទាក់ទងជា មួយចំណាត់ការរបស់សាលា រាជធានីភ្នំពេញ ទៅលើការរុះរើផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម តាមដងទន្លេ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញនេះដែរ គណកម្មការ ពលរដ្ឋវៀតណាម និងស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា ក៏បានស្នើដល់ ភាគីកម្ពុជា ធ្វើយ៉ាងណា ត្រូវបង្កើតឲ្យមាន លក្ខខណ្ឌ អំណោយផល និងចាត់វិធានការ សមស្រប ដើម្បីគាំទ្រ ដល់ពលរដ្ឋវៀតណាម សម្រាប់តាំងលំនៅ ឋានថ្មី និងត្រូវតែប្រកាន់ យកគោលនយោបាយមនុស្សធម៌ ។
អ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី Le Thi Thu Hang ដដែលបាន និយាយថា បញ្ហានេះក៏ត្រូវបាន លើកឡើង នៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងរដ្ឋមន្ត្រី Bui Thanh Son និងឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ រួចរាល់ហើយដែរ ។
បើតាមលោកស្រី Le Thi Thu Hang បានបង្ហាញថា សំណើរខាងលើនេះ ភាគីកម្ពុជាក៏បាន ទទួលស្គាល់ និងសន្យាថា នឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់ ប្រជាជន និស្សិត និងអាជីវកម្មវៀតណាម ដើម្បីរស់នៅក្នុងប្រទេសកម្ពុជា បន្តទៀត ។
គួរឲ្យដឹងថា សាលារាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី ០២ ខែមិថុនា ឆ្នាំ ២០២១ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយចេញពីផ្ទៃទន្លេ នៅក្នុងភូមិសាស្ត្ររាជធានាភ្នំពេញ ។
ការអនុវត្តរុះរើនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ បានទុករយៈពេលត្រឹមតែ ១សប្ដាហ៍ ដោយគិតចាប់ពីថ្ងៃជូនដំណឹងតទៅ ។ ប្រសិនបើផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិ ធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវរាល់ការខូចខាតឡើយ ៕