វីរុសកូវីដ-១៩អាចរស់បាននៅ លើគ្រែ ឥដ្ឋ និងផ្ទៃផ្សេងទៀតនៅក្បែរអ្នក ជំងឺបានច្រើនម៉ោង តែមិនប ង្កហា និភ័ យ ឆ្លងខ្លាំងឡើយ។ នេះបើតាម ការស្រាវជ្រាវថ្មី មួយ បានរកឃើញ។
អ្នកស្រាវជ្រាវនៅ សាលាវេជ្ជសាស្ត្រនៃសាកល វិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានសិក្សាលើផ្ទៃផ្សេងៗ ជុំវិញបន្ទប់អ្នកជំងឺកូវីដ-១៩ នៅមុន ពេល អំឡុងពេល និងក្រោយ ពេលពួកគេ តេស្តវិជ្ជមាន វីរុសនេះ។
លទ្ធផល រកឃើញថា គ្មាន បុគ្គលិក ថែទាំ សុខភាពណាម្នាក់ បានធ្វើ តេស្តវិជ្ជមានកូវីដ-១៩នោះទេ ទោះបីជា មាន ការ ប៉ះផ្ទៃមុខញឹកញាប់ ក៏ដោយ ដោយសារការ បញ្ជូន វីរុសលើផ្ទៃនានា កើតមាន កម្រ ហើយដោយសារ ក្រុមគ្រូពេទ្យ ពាក់ឧបករណ៍ការពារផ្ទាល់ ខ្លួនផង។
នៅដំណាក់កាល ដំបូងនៃការ រាតត្បាត អ្នកជំនាញផ្នែកសុខភាពសាធារណៈ បានព្រ.មានសាធារណជន.ឱ្យប្រយ័ត្នប្រយែងចំពោះការឆ្លងបណ្ដាលមក ពីផ្ទៃផ្សេងៗដែលមេរោគអាច ទុំជាប់ដូចជា លើទ្វារ តុ កៅអី និងរបស់ របរដទៃទៀត។ប៉ុន្តែមកទល់ ឥឡូវនេះ អ្នកជំនាញបាន រកឃើញថា ការបញ្ជូនវីរុស តាមផ្ទៃវត្ថុគឺជាករណី ដ៏កម្រមួយសម្រាប់ វីរុសកូវីដ-១៩។
ផ្ទុយទៅវិញ វីរុសកូវីដ-១៩អាចឆ្លងរាលដាលខ្លាំង ក្នុងខ្យល់តាមរយៈភាគល្អិត ដែលបានបញ្ចេញ នៅពេលអ្នកផ្ទុក ជំងឺនិយាយ កណ្តាស់ ឬក្អក ព្រោះថាបំណែក តូចៗ ទាំងនោះអាចធ្វើឱ្យសាយភាយ បានឆ្ងាយ។ ចំណែកការបញ្ជូន រោគតាមវត្ថុនានា គឺកម្រកើតមានបំផុត៕