ការរាលដាល នូវជំងឺកូវីដ១៩ បានប៉ះពាល់ ទៅ លើអាជ្ញាធរ ចុះ ទៅជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋបែរជាឆ្លង ជំងឺកូវីដ១៩ តែម្តង។ជាក់ស្តែង នៅសាលាសង្កាត់ ចាក់អង្រែក្រោម គឺលោកចៅសង្កាត់រួម ទាំងស្មៀនព្រមទាំង មន្ត្រី ៣នាក់ទៀត បានឆ្លង ជំងឺកូវីដ១៩ ខណៈដែលគ្រូពេទ្យបាន មកយក សំណាក កាលពីរសៀល ថ្ងៃទី ១០ខែមិថុនា នៅសាលា ខណ្ឌមានជ័យ។
តាមការ បញ្ជាក់ របស់លោក ជា សុខៃ ចៅសង្កាត់ចាក់ អង្រែក្រោម បានឲ្យកម្ពុជាថ្មី ដឹងថា ក្នុងដំណាក់កាល នៃការឆ្លងជំងឺកូវីដ១៩នេះ គឺរូបលោក និងសហការីទាំងអស់ បានចុះទៅដល់ ទីតាំង ដែលមានអ្នកឆ្លង ជំងឺកូវីដ១៩ ដោយរូបលោក និងសហការី បានប្រកាន់ ខ្ជាប់ នូវវិធានការ របស់ក្រសួងសុខាភិបាល ជាប្រចាំ។ តែទីបំផុតបែរ ជាជួបជំងឺ ដ៏សា.ហាវ.នេះ.ទៅវិញ។
អត្តសញ្ញាណអ្នកមានវិជ្ជមាន កូវីដ ១៩ទាំង ៥នាក់នៅ សង្កាត់ចាក់ អង្រែក្រោម រួមមាន៖ទី១ លោក ជា សុខៃ ចៅ សង្កាត់ចាក់អង្រែក្រោមទី២ លោក សេងឈុន ហេង ស្មៀនសង្កាត់ទី៣ ឈ្មោះ សេង ម៉ងជរ ជំនួយ ការស្មៀនទី៤ ឈ្មោះ ជឹម សុរិទ្ធ ជំនួយការផ្នែកអត្ត្រានូកូលដ្ឋាននិងទី៥ ឈ្មោះ ស៊ាង ឧស្សាហ៍ ជំនួយការ សង្កាត់៕