នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញ បានព្រ មាន ថា ភូមិសាស្ត្រមួយចំនួន នៅភ្នំពេញ អាច ប្រែ ក្លាយ ទៅជា «តំបន់លឿង» «តំបន់លឿងទុំ» និង «តំបន់ក្រហម» ជាថ្មីម្តងទៀត។
ក្នុងសេចក្តីណែនាំបន្ថែម ស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការ រដ្ឋបាល ចំពោះសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម និងការជួបជុំ ឬការ ប្រមូល ផ្តុំមនុស្ស ជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ចុះហត្ថលេខា ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១
បានបង្ហាញនូវការកត់ សម្គាល់ថា ក្នុងរយៈពេលចុង ក្រោយនេះ ស្របពេលដែល វិធានការត្រូវបាន បន្ធូរបន្ថយ ម្ចាស់ក្រុមហ៊ុនឯកជន ម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ ម្ចាស់រោងចក្រ-សហគ្រាស ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ការដ្ឋាន ម្ចាស់ផ្សារម៉ាត គណៈគ្រប់គ្រងផ្សាររដ្ឋ-ផ្សារឯកជន មន្ត្រីរាជការ បុគ្គលិកជាប់ កិច្ចសន្យា បុគ្គលិករដ្ឋបាល កម្មករ-និយោជិត អាជីវករ និងបងប្អូនប្រជាពលរដ្ឋមួយចំនួន
ហាក់មានការធ្វេសប្រហែស ភ្លេចការការពារខ្លួន និងមិនបានយកចិត្តទុក ដាក់អនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវនូវវិធានការកំណត់ ដែលនេះ គឺជាហានិភ័យ អាចបណ្តាល ឲ្យមានការឆ្លងរាល ដាលធ្ង.ន់.ធ្ងរក្នុងសហគមន៍ ហើយអាចនាំ ឲ្យភូមិសាស្ត្រមួយចំនួន ត្រូវប្រែក្លាយ ទៅជា «តំបន់លឿង» «តំបន់លឿងទុំ» និង «តំបន់ក្រហម» ជាថ្មីម្តងទៀត។
ក្នុងសេចក្តីណែនាំបន្ថែមដដែល លោក ឃួង ស្រេង ក្រើនរម្លឹក ដល់ម្ចាស់ក្រុមហ៊ុនឯកជន ម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ ម្ចាស់រោងចក្រ-សហគ្រាស ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ការដ្ឋាន ម្ចាស់ផ្សារម៉ាត គណៈគ្រប់គ្រងផ្សាររដ្ឋ-ផ្សារឯកជន មន្ត្រីរាជការ បុគ្គលិកជាប់ កិច្ចសន្យា បុគ្គលិករដ្ឋបាល កម្មករ-និយោជិត អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលកំពុងស្នាក់នៅ បំពេញ ការងារ ប្រកបអាជីវកម្ម និងធ្វើដំណើរ ឆ្លងកាត់ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សា គម្លាតសុវត្ថិភាព។
ក្នុងសេចក្តីណែនាំ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ក្រុមហ៊ុនឯកជន ម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ ម្ចាស់រោងចក្រ-សហគ្រាស ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ការដ្ឋាន ម្ចាស់ផ្សារម៉ាត គណៈគ្រប់គ្រងផ្សាររដ្ឋ-ផ្សារឯកជន ត្រូវរៀបចំច្រកសុវត្ថិភាព កំណត់ច្រកចេញ-ចូល និងកំណត់ចំនួន អតិថិជនចេញ-ចូល ក្នុងបរិមាណសមរម្យសមាមាត្រ ទៅនឹងទំហំទីតាំង
ដើម្បីរក្សាឲ្យបានជាដាច់ខាតនូវ គ.ម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឲ្យមាន ខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយ ត្រូវចៀសវាងការ ប្រ ជ្រៀតគ្នា ឬប្រមូលផ្តុំ.មនុស្សច្រើន ដែលជាហា.និ.ភ័.យនៃការ ចម្លងវីរុសកូវីដ១៩ និងដើម្បីរក្សា គ.ម្លាតសុវត្ថិភាព ១,៥ម៉ែត្រ ជាចាំបាច់ក្នុង បរិវេណទីតាំងនីមួយៗ។
ក្នុងសេចក្តីណែនាំបន្ថែមដដែល រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាស ហាមដាច់ខាត ការជួបជុំប្រមូលផ្តុំគ្នា ទទួលទាន អាហារ ឬការជួបជុំ ដែលមិនរក្សា បាន គ.ម្លាតសុវត្ថិភាព ១,៥ម៉ែត្រ ទោះក្រោមរូបភាពណា ក៏ដោយ។ ក្នុងនោះ សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហា.និ.ភ័.យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩
ដូចជា សាលារៀន រួមទាំងសាលា.បណ្តុះបណ្តាលវិជ្ជា.ជីវៈទាំងរដ្ឋ និងឯកជន លើកលែងតែ.សាលារៀន ដែលធ្វើការ.បណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ អាជីវកម្មក្លិប.កម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ រមណីយដ្ឋាន សារមន្ទីរ និងសួន.កម្សាន្តនានា អាជីវកម្មម៉ាស្សា រោង.ភាពយន្ត រោងសម្តែងសិល្បៈ ក្លិបហាត់.ប្រាណ និងមជ្ឈ.មណ្ឌលកីឡា ជាដើម ត្រូវបន្តផ្អាក.ដំណើរការជា.បណ្តោះអាសន្ន រហូតដល់.មានការ.សម្រេច.ជាថ្មី។
ដោយឡែក មន្ត្រីរាជការ បុគ្គលិកជាប់.កិច្ចសន្យា បុគ្គលិករដ្ឋបាល កម្មករ.និយោជិត អាជីវករ និងបងប្អូន.ប្រជាពលរដ្ឋ ត្រូវប្រ.កាន់ខ្ជាប់.ជានិច្ចនូវវិធានការ «៣ការពារ និង ៣កុំ» របស់សម្តេចតេជោ.អគ្គមហាសេនាបតី.តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា.ណាចក្រកម្ពុជា។
សេចក្តីណែនាំបន្ថែម បានព្រ.មា.នថា ករណីរកឃើញថា ម្ចាស់ក្រុមហ៊ុនឯកជន ម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ ម្ចាស់រោងចក្រ-សហគ្រាស ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ការដ្ឋាន ម្ចាស់ផ្សារម៉ាត គណៈគ្រប់គ្រងផ្សាររដ្ឋ-ផ្សារឯកជន ឬបុគ្គលណាមួយ មិន.ព្រមសហការ ឬមិនអនុវត្តតាមសេចក្តីណែនាំនេះ
ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ រួមទាំងការផ្សព្វផ្សាយជា.សាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់.ស្តី.ពីវិធានការទប់.ស្កាត់.ការឆ្លងរាលដាលនៃជំងឺ.កូវីដ.១៩ និងជំងឺឆ្លងកា.ច.សា.ហាវ និងប្រកប.ដោយគ្រោះ.ថ្នាក់.ធ្ង.ន់.ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋាន.គតិយុត្តពាក់ព័ន្ធ.ជាធរមាន ដោយគ្មាន.ការលើកលែង.ឡើយ៕