យោងតាមនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្របានឲ្យដឹងថា ស្ទើរតែ៩០%នៃករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃគឺវីរុសបំប្លែងខ្លួន Alpha ដែលជាវីរុសរកឃើញដំបូងនៅចក្រភពអង់គ្លេស។
អគ្គនាយកនៃ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ (DMS) លោកវេជ្ជបណ្ឌិត Supakit Sirilak បានឲ្យដឹងថា ការសិក្សា លើករណីចំនួន ៤ ១៨៥ នៅប្រទេសថៃបានធ្វើឡើងដោយមានសហការ ជាមួយមន្ទីរពិសោធរបស់សាកលវិទ្យាល័យ នានា ចាប់ពី ខែមេសាដល់ខែមិថុនារកឃើញថា វីរុស បំប្លែងខ្លួន Alpha បានឆ្លងមនុស្ស ស្ទើរតែ ៣ ៧០៣នាក់ ឬស្មើ ៨៨.៤៨%។
លោកបន្តថា មានតែ ៣៤៨ករណី ឬស្មើនឹង៨.៣២%ប៉ុណ្ណោះដែលត្រូវបាន រកឃើញដោយវីរុស បំប្លែងខ្លួន Delta ដែលវីរុសនេះរកឃើញដំបូង នៅប្រទេសឥណ្ឌា និងមាន ៩៨ករណី ឬស្មើ២.៣៤%ជាវីរុសបំប្លែង ខ្លួន B.1 (dade G), B.1 (dade GH), B.1.1.1 (dade GR) ដែលវីរុសទាំងនេះ រកឃើញដំបូង នៅប្រទេសចិន។
ជាមួយគ្នានេះ មានតែ ២៦ករណី ឬស្មើ ០.៦២%ឆ្លងដោយវីរុសបំប្លែងខ្លួន Beta ដែលវីរុសនេះ រកឃើញដំបូងនៅអាហ្វ្រិក និងមាន១០ករណី ឬស្មើ ០.២៤%ជាវីរុស បំប្លែងខ្លួន B.1.524។អូ
លោក Supakit បានលើកឡើងការសិក្សា របស់សុខភាពសាធារណៈ អង់គ្លេស (PHE) និងអង្គការសុខភាព ពិភព លោក (WHO) ដោយបានបញ្ជាក់ថា វីរុស បំប្លែងខ្លួន Alpha មានឥទ្ធិពលឆ្លងអាក្រក់ និងគ្រោះ ថ្នាក់ ដល់អាយុ ជីវិតជាង បើប្រៀបធៀបនឹងវីរុសដើម។
លោកវេជ្ជបណ្ឌិត Supakit បន្តថា ទោះជាយ៉ាងណា ការចាក់វ៉ាក់សាំងនៅ តែ អាច មានប្រសិទ្ធភាពប្រ.ឆាំង នឹងវីរុស.បំប្លែងខ្លួននេះ។លោកបន្ថែមថា វីរុសបំប្លែងខ្លួន Delta (ឥណ្ឌា) ឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួន Alpha ប៉ុន្តែវាមិនប.ង្ក.គ្រោះ.ថ្នា.ក់.ធ្ង.ន់.ធ្ងរទេ ហើយវ៉ាក់សាំងក៏មាន.ប្រសិទ្ធភាព.ការពារលើវាថែមទៀត។
លោកថា ទន្ទឹមជាមួយគ្នានេះ ករណីឆ្លងវីរុស.បំប្លែងខ្លួន Beta បានចុះខ្សោយហើយ ប៉ុន្តែវា.នៅតែប.ង្កឲ្យគ្រោះ.ថ្នាក់.ដល់អាយុជីវិតខ្លាំង.ជាងវីរុសដើម។
សូមបញ្ជាក់ថា អង្គការសុខភាពពិភព.លោកបានប្រកាសប្រើ.ឈ្មោះវីរុស.បំប្លែងខ្លួនជាអក្សរក្រិក.ដើម្បីជៀស.ទុទិដ្ឋិទៅលើប្រទេសដែល.រកឃើញ.វីរុសបំប្លែងខ្លួនមុនគេ៕