សួស្តីបងប្អូនទាំងអស់គ្នា នាងខ្ញុំគឺជា.ជ.ន.រ.ងគ្រោះមួយរូបក្នុងចំណោមជ.ន.រ.ង.គ្រោះ.រាប់ពាន់នាក់ដែលបានយកលុយទៅដាក់នៅក្រុមហ៊ុន GFX Investment បច្ចុប្បន្ននាង.ខ្ញុំរស់.នៅខេត្តសៀមរាប ។
មូលហេតុដែលខ្ញុំយកលុយ.ដែលជាក.ម្លាំងញើ.សឈា.មរបស់ខ្ញុំផ្ទាល់ទៅដាក់នៅក្រុមហ៊ុន GFX Investment ដោយសា.រនាងខ្ញុំបានឮពីប្អូនថ្លៃខ្ញុំដែលធ្វើការក្នុង.ក្រុមហ៊ុននោះ.ប្រាប់ពីអត្ថប្រយោជន៍.នៃការបណ្តាក់ទុន និងផលចំណេញ.ដែលក្រុមហ៊ុននឹងផ្តល់អោយ.អតិថិជន ។
ជាការពិតនាងខ្ញុំមិន.ចង់ដាក់ទេ ពីព្រោះខ្ញុំគិតថាវាដូចជាការដែល «យកត្រីអាំង.ទៅផ្ញើនឹងមាត់ឆ្មារ.អញ្ចឹងដែរ» តែអ្វីដែលធ្វើអោយនាងខ្ញុំប្តូរចិត្តយកលុយទៅវិនិយោគនៅក្នុងក្រុមហ៊ុននោះវិញ.គឺដោយសារនាងខ្ញុំបានឃើញអំពី.ការការ.សម្ភោធដ៏គគ្រឹក.គគ្រេង.ដែលដឹកនាំ.ដោយម្ចាស់.ក្រុមហ៊ុន.និងដៃគូរជំនួញ គឺ លី ហួរ គ្រុប និងការជឿជាក់.ទៅលើម្ចាស់ក្រុមហ៊ុន.ផ្ទាល់ថា គាត់គឺជាអ្នកមានៗ.ពួកគាត់នឹងមិន.បោ.កប្រាស់.លុយ.របស់យើងទេ ។
ម្យ៉ាងទៀតគាត់មានសកម្មភាព.សប្បុរសធម៌ជាច្រើននៅក្នុងសង្គម ។ ហេតុដូច្នេះហើយទើបធ្វើ.អោយខ្ញុំផ្លាស់ប្តូរគំនិតក្នុងការយកលុយទៅដាក់វិនិយោគនៅក្នុងក្រុមហ៊ុន GFX Investment មួយនេះ ។
ជាការពិតពេលដាក់ដំបូងៗ.ពិតជាល្អគួរសម និយាយទៅគឺអាចជួយសម្រាលការចំណាយ.មួយផ្នែកតូច.នៅក្នុងក្រុមគ្រួសារនាងខ្ញុំដែរ តែមួយរយៈក្រោយមកនេះ ក្រុមហ៊ុនហាក់មិនសូវគិតគូរពីការចំណេញរបស់អតិថិជនឡើយ អោយតែជិតដល់ពេលបើកប្រាក់ចំណេញគឺដឹងតែប្រាក់នោះចុះរហូតធ្វើអោយនាងខ្ញុំគិតចង់ប.ពា្ឈប់កុងត្រាជាមួយក្រុមហ៊ុន ។
តែសំណាងអាក្រក់របស់នាងខ្ញុំគឺនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ខ្ញុំបានឃើញថាអាខោនដែលនាងខ្ញុំប្រើប្រាស់គឺបានបាត់ទឹកប្រាក់អស់ហើយ នាងខ្ញុំមាន.អារម្មណ៍យំលែងចេញ ហើយអ្វីៗ.គឺត្រូវចប់ បំណងប្រាថ្នាក៏.រលាយបាត់.ដូចអំ.បិលត្រូវទឹក ហេតុអីបានជាអញ្ចឹង? ។
បន្ទាប់មកនាងខ្ញុំក៏បានទាក់ទងទៅបុគ្គលិកក្នុងក្រុមហ៊ុនតែ.មិនមានការឆ្លើយតបណាមួយ.ដែលធ្វើអោយនាងខ្ញុំមានសង្ឃឹមថានឹងបានលុយមកវិញទេ មានតែការទាមទារ.អោយនាងខ្ញុំចូលរួមប្តឹងទៅជនទីបីជាមួយក្រុមហ៊ុន តែនាងខ្ញុំមិនព្រមចូលរួមទេ ព្រោះខ្ញុំគ្មានហេតុផលណាដែលត្រូវចូលរួមប្តឹងជនទីបីជាមួយក្រុមហ៊ុនដែរ ដោយសារពេលដែលខ្ញុំយកលុយទៅដាក់គឺដាក់ជាមួយក្រុមហ៊ុនមិនមែនជនទីបីទេ ។
ដូច្នេះសូមក្រុមហ៊ុនមេត្តាជួយដោះស្រាយជូនពួកយើងផង ពួកយើងមិនមែនជាអ្នកមាន.ស្តុកស្តម្ភអ្វីទេ លុយដែលពួកយើងយកទៅដាក់ទុនជាមួយក្រុមហ៊ុន.គឺជាលុយសន្សំរាប់ឆ្នាំរបស់យើងខ្ញុំ ។ ពួកយើងខ្ញុំក៏មិនទាមទារអ្វីច្រើនដែរ សុំតែម្យ៉ាង.គឺអោយក្រុមហ៊ុនសងប្រាក់ដើមមកយើងខ្ញុំវិញមក ។
នាងខ្ញុំសូមអង្វរ នេះជាលុយដែលនាងខ្ញុំទុកសម្រាប់ទំនុកបម្រុងក្នុងការសិក្សារបស់កូននាងខ្ញុំទេ កុំបំ.ពានលើទំនុកចិត្តរបស់ពួកយើងអី ។ បងស្រី បងប្រុសជាម្ចាស់ក្រុមហ៊ុន ជាដៃគូរជំនួញ បងៗក៏មានកូនដូចនាងខ្ញុំដែរ ដូច្នេះសូមមេត្តា.ជួយ.សម្រួលក្នុងករណីនេះសំរាប់ពួកយើង.ដែលជាជ.ន.រ.ង.គ្រោះ.ផង ។
ខ្លឹមសារទាំងនេះ គឺ សាររបស់ជ.ន.រ.ង.គ្រោះម្នាក់ ក្នុងចំណោមជ.ន.រ.ង.គ្រោះរាប់ពាន់នាក់ ដែលបានចា.ញ់.បោ.ក.ការវិនិយោគរបស់ក្រុមហ៊ុន GFX Investment ដែលបញ្ហានេះ បែរជាក្រុមហ៊ុន ស្នើអោយជ.នរ.ង.គ្រោះ.ទាំងអស់ចូលរួម.ជាមួយក្រុមហ៊ុន ប្តឹង ជនទី៣ ទៅវិញ ។ជ.ន.រ.ង.គ្រោះរាប់ពាន់នាក់ ហើយលុយដែលបាត់ នោះ ត្រូវបានជ.ន.រ.ង.គ្រោះ អះអាងថា មានប្រមាណជាង.២៧លានដុល្លារអាមេរិក ៕