បុគ្គលិកសុខាភិបាល មួយក្រុម បានដើរចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីទៅបោះទីតាំង ចាក់វ៉ាក់សាំង ការពារជំងឺ កូវីដ-១៩ នៅ Malana ដែលជាភូមិហិមាល័យ ដាច់ ស្រយាលក្នុងរដ្ឋ Himachal Pradesh ភាគខាងជើងប្រទេសឥណ្ឌា។ នេះបើយោង តាមការចុះផ្សាយដោយ គេហទំព័រ Al Jazeera កាលពីថ្ងៃសុក្រទី១១ ខែមិថុនា។
អ្នកភូមិ Malana មានភាពស្ទាក់ស្ទើរក្នុងការចាក់ វ៉ាក់សាំង អស់រយៈពេលជាច្រើនខែ មក ហើយ ដោយសារតែក្រុមប្រឹក្សាភូមិ ដែលជាអាជ្ញាធរខាង សាសនា បានរារាំង យុទ្ធនាការ ចាក់ ថ្នាំប ង្ការដោយ អះអាងថា អាទិទេពក្នុង តំបន់ ដែលត្រូវបាន គេស្គាល់ ថា Jagadamani Rishi មិនបានយល់ ព្រមឲ្យធ្វើបែបនេះ នោះទេ។
យោងតាមអ្នកភូមិបាន ឲ្យដឹងថា វាត្រូវចំណាយ ពេល៥ខែ ក្នុងការ ធ្វើពិធីបួង សួង និងដាក់ញត្តិ សុំអាទិទេព ដើម្បីផ្តល់ការ យល់ព្រមទៅ ក្រុមប្រឹក្សា ឲ្យចាក់ វ៉ាក់ សាំង។នៅទីបំផុត អាទិទេព ក៏បានយល់ព្រម នៅពាក់ កណ្តាល ខែឧសភា ខណៈពេល ដែលប្រទេស ឥណ្ឌា ជួបប្រទះរលកទី២ ដ៏សា.ហាវ.នៃជំងឺកូវីដ-១៩។
បើទោះបីជាមានការ អនុញ្ញាតពីអាទិទេព ក៏ដោយ មានតែអ្នកភូមិ ១,៨ ភាគរយប៉ុណ្ណោះ ដែលបានចេញ ទៅចាក់ វ៉ាក់សាំង ដោយសារតែអ្នក នៅសេស សល់ ជឿថា ព្រះនឹងខឹងបើពួកគេ ទៅចាក់ ថ្នាំ៕