ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្តាល បានដាក់បទបញ្ជា យ៉ាងម៉ឺងម៉ាត់ ដល់ អាជ្ញាធរស្រុកនៅតាមដងទន្លេក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវមានវិធានការអោយ បានម៉ឹងម៉ាត់ ចំពោះបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនតាមវិធានការច្បាប់។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាបែបនេះ ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចុះត្រួតពិនិត្យផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុង ភូមិសាស្ត្រស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកលើកដែក នាព្រឹកថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ ២០២១។
ឯកឧត្តមអភិបាលបានបន្តថា អាជ្ញាធរស្រុកត្រូវចាត់អោយមាន កងកម្លាំងយាម ល្បាតគ្រប់ពេលវេលា និងហាមមិន អោយមានបែរត្រី ផ្ទះបណ្តែតទឹកចូលចតក្នុង មូលដ្ឋានខ្លួនជាដាច់ខាត ហើយត្រូវគ្រប់គ្រង ស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់បំផុត ។
គឺដើម្បីរៀបចំសណ្តាប់ធ្នាប់តាម ដងទន្លេឡើងវិញ សំរួលដល់ផ្លូវ នាវាចរ និងប្រព័ន្ធអេកូឡូហ្ស៊ី ជៀសវៀងការខូខាត់ ធ្ង.ន់.ធ្ងរ ដល់ជីវៈ.ច.ម្រុះក្នុងទឹក ខូចគុណភាព.ទឹក បំ.ពុលបរិស្ថាន និង ប៉ះពាល់ដល់សោភ័ណភាពតាមដង.ទន្លេ និងសុខភាពរបស់ប្រជាពលរដ្ឋដែល.បានប្រើប្រាស់ទឹក.ក្នុងទន្លេជា.ប្រចាំថ្ងៃផងដែរ៕