បុរសម្នាក់ដេក ឈឺ នៅផ្ទះរុាំរ៉ៃដល់ ពេលស្លា.ប់ ស្រាប់.តែគ្រូពេទ្យពិនិត្យសំណាក.ទៅមាន.វិជ្ជមានកូវីដ១៩ និងបន្តឆ្លង.ទៅប្រពន្ធនិងកូន ៤នាក់ទៀត។
យោងតាម.សេចក្តីរាយការណ៍ពី ជូ ចាន់នី ជំនួយការសាលា.សង្កាត់ច្បារអំពៅទី២ បានឲ្យកម្ពុជាថ្មី.ដឹង.តាមទូរសព្ទ័.នាព្រឹកថ្ងៃទី.១៣ខែមិថុនានេះ ថា កាលពីយប់ថ្ងៃទី ១២ខែមិថុនា បុរសម្នាក់.ឈ្មោះ សុខ ធារី អាយុ ៥១ឆ្នាំរស់នៅផ្ទះលេខ ១៥២ផ្លូវលេខ៣៥៧បេ ភូមិដើមស្លែង ១សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ
ត្រូវបានក្រុមគ្រូពេទ្យចុះមកយកសំណាក ស.ព ឃើញមានវិជ្ជមាន.កូវីដ១៩ និងគ្រូពេទ្យបាន.វេចខ្ចប់យក.ទៅបូ.ជាតាមបច្ចេកទេសសុខាភិបាល ដោយពុំអនុញាតិឲ្យក្រុមគ្រួសារប្រារព្វពិធីបុណ្យតាមប្រពៃណីទេ ព្រោះខ្លាចឆ្លង.មេរោគ.ដល់ក្រុម.គ្រួសារនិង.ភ្ញៀវដែល.មកចូលរួម។
លោក ជូ ចាន់នី បានបញ្ជាក់ទៀតថាអ្វីដែលគួរឲ្យភ័យ.ខ្លាចនោះ គឺប្រពន្ធនិងកូនស.ពចំនួន.៤នាក់ មានវិជ្ជមានកូវីដ១៩រួមទាំងអ្នកក្បែរខាងទៀតផង។
លោកជំនួយការបានបញ្ជាក់ថា មុនពេលស្លា.ប់.ឈ្មោះ សុខ ធារី មានជំងឺម.ហារីកនិងទាចទឹក ហើយពុំដែលចេញពីផ្ទះដោយដេកឈឺនៅ.កន្ទេល។ ដូច្នេះជំងឺដ៏កា.ច.សា.ហាវនេះ មិនដឹងឆ្លង.ពីអ្នកណាឲ្យពិតប្រាកដ។ បន្ទាប់ពីធ្វើតេស្ត.ទៅឃើញ.ប្រពន្ធនិងកូនសពមាន.វិជ្ជមានកូវីដ១៩មក ក្រុមគ្រូពេទ្យបានដឹកយក.ទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ.នាព្រឹកថ្ងៃទី ១៣ខែមិថុនានេះ៕