លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសាងស្នាដៃសំអាតបរិស្ថានសោភណ្ឌភាពផ្ទៃទន្លេ។ចំពោះការ រៀបសណ្ដាប់ធ្នាប់ ជម្រុញដល់ម្ចាស់ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ អោយរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្រ រាជធានីភ្នំពេញ។
ជាក់ស្តែងគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាល ។បានបន្តដឹកនាំ ក.ម្លាំងចំរុះ ចុះតាមដងទន្លេក្នុង ភូមិសាស្ត្រខណ្ឌ ណែនាំ ជម្រុញដល់ម្ចាស់ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិន រៀបរយលើផ្ទៃទន្លេ អោយរុះរើ និងចល័ត ចេញពីផ្ទៃទន្លេ នៃភូមិសាស្ត្រខណ្ឌ ។
ក្នុងនោះ លោក ឃ្លាំង ហួត អភិបាលនៃគណ:អភិបាលខណ្ឌ ជ្រោយចង្វារចង្វារ បានថ្លែងថា៖ យើងចូលរួមការពារ បរិស្ថានទន្លេទាំងអស់ គ្នា អាចម៍ នោម របស់កខ្វក់ក្នុងទន្លេ គឺបំ.ផ្លាញសុខភាព ខ្លួនយើង គ្រួសារយើង ប្រជាជនយើង ។
លោក ជា ពិសី អភិបាលនៃគណ: អភិបាលខណ្ឌ បានថ្លែងថា៖ ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ខ្ញុំបានដឹកនាំ ក ម្លាំងចម្រុះនៃ គណៈបញ្ជាការ ឯកភាពរដ្ឋបាល ខណ្ឌប្ញស្សីកែវ ចុះអនុវត្តវិធានការរដ្ឋបាល រុះរើផ្ទះបណ្តែតទឹក និងអាជីវកម្ម បែរចិញ្ចឹមត្រី ដែលមិនរៀបរយ ទាំងអស់ នៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តសង្កាត់ ទាំង៦ នៃខណ្ឌប្ញស្សីកែវ។
ខ្ញុំសូមអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រ ចិត្តរុះរើចេញដោយ ខ្លួនឯង តាមការអំពាវនា វរបស់រដ្ឋបាល រាជធានីភ្នំពេញ ហើយក៏សូម អរគុណដល់ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងកងក.ម្លាំងទាំងអស់ ដែលបាននិង កំពុងអនុវត្តតួនាទី និងភារកិច្ចប្រកប ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីឈាន ឆ្ពោះទៅសម្រេចកិច្ចការ ខាងលើនេះបានដោយជោគជ័យ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូន ដំណឹង ស្ដីពីការទុកឱសានវាទរយៈពេល ៧ថ្ងៃ។ដើម្បីឱ្យ ម្ចាស់បែ ចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ នៅភូមិសាស្ត្រ រាជធានីភ្នំពេញ ចល័តឬរុះរើចេញពី ផ្ទៃទន្លេឱ្យអស់។
រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាប ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ ជ្រាបថា៖ កន្លងមកមានជន ឱកាសនិយមមួយចំនួនបាន លបលួចធ្វើបៃចិញ្ចឹមត្រី ផ្ទះ បណ្តែតទឹក ផ្ទះតូចៗ និង សំណង់ មិនរៀបរយ នៅលើផ្ទៃទន្លេ ។
ហើយកន្លែងខ្លះបានប្រែក្លាយ ជាកន្លែងស្នាក់នៅ ដោយខុសច្បាប់យ៉ាង អាណាធិបតេយ្យ ដែលប.ង្កឱ្យបាត់បង់ សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ ផ្លូវនាវាចរ ប៉ះពាល់ដល់ ប្រព័ន្ធអេកូឡូហ្ស៊ី ។មានចរន្តទឹកហូរ គោករាក់ ពិសេសការ ប្រើប្រាស់ចំណីសម្រាប់ ចិញ្ចឹមត្រី និងការ បញ្ចេញកាក សំណល់ ការ៉ បន្ទោបង់ពាសវាលពាស កាលក្នុងទន្លេ ធ្វើឱ្យខូចខាត យ៉ាងធ្ង.ន់ធ្ងរ.ដល់ជីវៈ.ចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុល បរិស្ថាន និងប៉ះពាល់ដល់ សោភ័ណ ភាព រាជធានីភ្នំពេញ ព្រមទាំង ប៉ះពាល់ ដល់សុខភាព នៃប្រជាពលរដ្ឋ ដែលបាន ប្រើប្រាស់ ទឹកមិន ស្អាតផងដែរ។
ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុប បំបាត់បាតុភាព អសកម្មខាងលើ ។រដ្ឋបាលរាជធានី ភ្នំពេញ តម្រូវឱ្យម្ចាស់បែ ចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយ នៅលើផ្ទៃទន្លេទាំងអស់ ។ត្រូវរុះរើ ឬចល័តចេញ ជាបន្ទាន់ ដោយទុករយៈពេល ០១ (មួយ) សប្ដាហ៍ គិតចាប់ពីកាល បរិច្ឆេទចេញសេចក្តីជូន ដំណឹងនេះតទៅ។
ផុតរយៈពេលនេះ រដ្ឋបាលរាជធានី ភ្នំពេញនឹងចាត់ វិធានការរដ្ឋបាល ដោយពុំទទួលខុសត្រូវរាល់ ការ ខូចខាត ឬការបាត់ បង់ណាមួយឡើយ ហើយក្នុងករណី រឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ នឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ តាមផ្លូវច្បាប់។ទន្ទឹមនឹ ងនេះ រដ្ឋបាលរាជធានី ភ្នំពេញស្នើបងប្អូនប្រជាពល រដ្ឋប្ដូរទម្លាប់ពីការ ចិញ្ចឹមត្រីតាមបែ លើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានី ភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញ៕