យោងតាមគេហទំពរKhmer Krom Man Journalist បានអោយដឹងថា៖ សមាគមវៀតណាម នៅកម្ពុជា ចេញសេចក្តីប្រកាសមិន ឲ្យជនជាតិយួន វិលត្រឡប់ ទៅប្រទេស វៀតណាម និងពលរដ្ឋវៀតណាម ដែលកំពុងត្រូវ បានផ្លាស់ទីលំនៅ ចំនួន ៦ ខណ្ឌ ក្នុងរាជធានីភ្នំពេញ ឲ្យស្នាក់នៅនឹងកន្លែង និងមិនត្រូវផ្លាស់ទីផ្ទះ បណ្ដែតទឹក ផ្ទះទូក និងក្បូន ទៅប្រទេសវៀតណាម នៅពេលនេះ
ពីព្រោះច្រកទ្វារព្រំដែនវៀតណាម ត្រូវបានបិទ និងមិនអនុញ្ញាតឲ្យមនុស្ស ចេញចូលប្រទេសវៀតណាម ឡើយ ដោយសារតែស្ថានភាពនៃការរីករាលដាល ជំងឺ Covid-19 នៅក្នុងប្រទេសរបស់ខ្លួន ។
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា សមាគមបានធ្វើការ ជាមួយអាជ្ញាធរ ហើយអាជ្ញាធរក៏បាន សម្រួលដល់ប្រជាពលរដ្ឋវៀតណាម ដែលត្រូវបាន ផ្លាស់ប្តូរលំ នៅដា្ឋន នៅតាមដងទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នោះ ។
ដូច្នេះ សមាគម ស្នើដល់ពួកគេ ត្រូវគោរពទៅតាមគោលការណ៍របស់ អាជ្ញាធររាជធានីភ្នំពេញ ដោយស្ម័គ្រចិត្ត និងរើទៅចតនៅទីតាំងថ្មី ដែលកំណត់ដោយអាជ្ញា នៅក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។