រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា សូមឱ្យបងប្អូន ប្រជាពលរដ្ឋបន្តប្រុងប្រយ័ត្ន… ខណៈមានពលរដ្ឋម្នាក់ ទៀត ហើយ មានឈ្មោះ ឃន់ ឃៀន ភេទប្រុស អាយុ៥៦ឆ្នាំ បានទទួល មរណភាព កាលពីថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២១ នៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដោយសារ ជំងឺប្រចាំ កាយ រ៉ាំរ៉ៃ និង រកឃើញថា មានវិជ្ជមាន កូវីដ-១៩ ។
ករណីបុរសវ័យ ចំណាស់បានស្លា.ប់ ដោយសារជំងឺ ប្រចាំ កាយ រ៉ាំរ៉ៃ និងរកឃើញថា មានវិជ្ជមាន កូវីដ-១៩ ខាងលើនេះ គឺបានឆ្លងពីកូនរបស់គាត់ ដែលធ្វើការនៅ ធនាគារ ក្នុងស្រុកសូទ្រនិគម រួចហើយក៏បាន មកលេងផ្ទះជួបជុំ ជាមួយគ្រួសារ និងញាតិមិត្តនៅ ភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។ បច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចកំពុងតែ ស្រាវជ្រាវបន្ថែមលើករណីនេះ យ៉ាងល្អិត ល្អន់ ហើយ។
បើតាម លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានប្រាប់ឱ្យដឹងថា ករណីអ្នកជំងឺ នៅសង្កាត់ស្រង៉ែ មានជំងឺឈឺរ៉ាំរ៉ៃ ហើយ ស្លា.ប់នៅផ្ទះ និងធ្វើតេស្តទៅឃើញ វិជ្ជមាន ចំណែកកូនរបស់គាត់ ២នាក់ប្តីប្រពន្ធវិញ ក៏វិជ្ជមាន ដូចគ្នា និងមានការឆ្លងទៅ អ្នកដទៃទៀតនៅ ក្នុងភូមិផងដែរ។
លោកបន្តថា នៅក្នុងខេត្តសៀមរាប មាន ករណីស្លា.ប់ដោយសារជំងឺប្រចាំ កាយរ៉ាំរ៉ៃ និងរកឃើញវិជ្ជមាន កូវីដ-១៩ គឺមាន ចំនួន ៣នាក់ហើយ។
អាជ្ញាធរ ខេត្តសៀមរាប ក៏បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយបន្ត អនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» ដែលណែនាំ ដោយប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដើម្បីរួមគ្នាកាត់ផ្តាច់ការចម្លង និងបង្ការខ្លួនយើងពី មេរោគកូវីដ-១៩ដ៏ចង្រៃនេះ ព្រោះវាមិនទាន់ រលាយបាត់ ទៅណាឆ្ងាយ នៅឡើយ ហើយក៏កំពុង បន្តការ ចម្លង យ៉ាងសកម្ម ផងដែរ៕